អាមេរិក ដាក់ទណ្ឌកម្មលើយោធារ៉្វាន់ដា ជុំវិញការគាំទ្រក្រុមM23 ខណៈទីក្រុង Kigali បដិសេធ

2026/03/03 10:28:14 pm        150

សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានដាក់ទណ្ឌកម្មលើកងកម្លាំងការពារជាតិប្រទេសរ៉្វាន់ដា (RDF) និងមន្ត្រីជាន់ខ្ពស់ចំនួនបួនរូបរបស់ខ្លួន ដោយលើកឡើងពីការគាំទ្រចំពោះចលនាក្រុមឧទ្ទាមM23 នៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)។

នៅក្នុងសេចក្តីថ្លែងការណ៍ ការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេស (OFAC) នៃក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថាកងកម្លាំងការពារជាតិប្រទេសរ៉្វាន់ដា (RDF) បាន «គាំទ្រ បណ្តុះបណ្តាល និងរួមប្រយុទ្ធយ៉ាងសកម្ម» ជាមួយក្រុម M23 ដែលកំពុងស្ថិតនៅក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិចំពោះការរំលោភសិទ្ធិមនុស្ស និងវិបត្តិភៀសខ្លួនយ៉ាងច្រើននៅក្នុងប្រទេសកុងហ្គោ។

ក្រសួងរតនាគារសហរដ្ឋអាមេរិក ក៏បានចោទប្រកាន់កងកម្លាំងការពារជាតិប្រទេសរ៉្វាន់ដា (RDF) ពីការដាក់ពង្រាយកងទ័ព និងយុទ្ធោបករណ៍ទៅកាន់ភាគខាងកើតប្រទេសកុងហ្គោ ដែលរួមចំណែកដល់ការទទួលបានទឹកដីរបស់ក្រុមប្រដាប់អាវុធ រួមទាំងការដណ្តើមយកទីក្រុងសំខាន់ៗ និងតំបន់រ៉ែ។

ប្រទេសរ៉្វាន់ដា បានច្រានចោលយ៉ាងឆាប់រហ័សចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដោយចាត់ទុកទណ្ឌកម្មទាំងនោះថា អយុត្តិធម៌ និងជាឯកតោភាគី។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយកាលពីល្ងាចថ្ងៃចន្ទ ទីក្រុង Kigali បាននិយាយថា វិធានការទាំងនានា «ដែលកំណត់គោលដៅដោយអយុត្តិធម៌លើភាគីតែម្ខាងនៃដំណើរការសន្តិភាព គឺជាការបំភ្លៃការពិត និងបកស្រាយខុសពីការពិតនៃជម្លោះនៅភាគខាងកើតធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ»។

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        329
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        328
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        319

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm