អេហ្ស៊ីប និងអ៊ីរ៉ាក់អំពាវនាវឲ្យបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ ដើម្បីទប់ស្កាត់តំបន់នេះពីការធ្លាក់ក្នុងភាពវឹកវរ

2026/03/03 10:52:21 pm        55

រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty កាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យមានការបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ជាបន្ទាន់ ដើម្បីទប់ស្កាត់មជ្ឈិមបូព៌ាពីការធ្លាក់ចូលទៅក្នុង «ភាពវឹកវរទាំងស្រុង»។

លោក Abdelatty បានធ្វើការអត្ថាធិប្បាយនេះ ក្នុងអំឡុងពេលនៃសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយសមភាគីរបស់លោក នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត អេមីរ៉ាតអារ៉ាប់រួម គុយវ៉ែត កាតា អូម៉ង់ បារ៉ែន ហ្ស៊កដានី និងអ៊ីរ៉ាក់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអេហ្ស៊ីប។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា ការពិភាក្សានេះ បានផ្តោតលើការវិវត្តយ៉ាងឆាប់រហ័ស និងគ្រោះថ្នាក់នៅក្នុងតំបន់ និងការវាយប្រហាររបស់អ៊ីរ៉ង់ដែលកំពុងបន្តប្រឆាំងនឹងប្រទេសនានា។

លោក Abdelatty បានបញ្ជាក់ជាថ្មីនូវសាមគ្គីភាពពេញលេញរបស់អេហ្ស៊ីប ជាមួយប្រទេសអារ៉ាប់ និងបានថ្កោលទោសចំពោះ «ការវាយប្រហារដែលមិនអាចទទួលយកបាន និងមិនសមហេតុផល» ដែលផ្តោតលើពួកគេ។ លោកក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងរបស់អេហ្ស៊ីបចំពោះអធិបតេយ្យភាព សន្តិសុខ ស្ថិរភាព និងបូរណភាពទឹកដីរបស់ប្រទេសអារ៉ាប់ ដោយសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់អ៊ីរ៉ង់ ក្នុងការបញ្ឈប់ការវាយប្រហារជាបន្ទាន់ទៅលើបណ្តាប្រទេសអារ៉ាប់។

លោកបានជំរុញឲ្យភាគីទាំងអស់ «អត់ធ្មត់អតិបរមា ផ្តល់អាទិភាពដល់ការសន្ទនា និងងាកទៅរកហេតុផល និងដំណោះស្រាយនយោបាយ និងការទូត»។

ដោយឡែកពីគ្នានោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ លោក Fuad Hussein បានពិភាក្សាគ្នាកាលពីថ្ងៃចន្ទ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោក Sheikh Abdullah bin Zayed Al Nahyan ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប់រួម។ លោក Hussein បានអំពាវនាវឲ្យមានបទឈប់បាញ់ និងការបន្ថយភាពតានតឹង ដើម្បីការពារជនស៊ីវិល និងរក្សាសន្តិសុខ និងស្ថិរភាពនៃតំបន់នេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        9
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        78
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm