អ៊ីស្រាអែលវាយប្រហារទីស្នាក់ការកណ្តាលសន្តិសុខអ៊ីរ៉ង់រាប់សិបកន្លែង នៅក្នុងទីក្រុងតេអេរ៉ង់

2026/03/03 11:33:06 pm        70

អ៊ីស្រាអែលបានធ្វើការវាយប្រហារជាបន្តបន្ទាប់មួយទៀតលើទីក្រុងតេអេរ៉ង់ ដោយកំណត់គោលដៅលើទីស្នាក់ការកណ្តាលរាប់សិបកន្លែងនៃរចនាសម្ព័ន្ធសន្តិសុខផ្សេងៗរបស់អ៊ីរ៉ង់។ នេះបើយោងតាមកងកម្លាំងការពារអ៊ីស្រាអែល (IDF)។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា៖«ខ្លួនបានធ្វើការវាយប្រហារជាបន្តបន្ទាប់ប្រឆាំងនឹងមជ្ឈមណ្ឌលបញ្ជាការដែលជាកម្មសិទ្ធិរបស់សន្តិសុខផ្ទៃក្នុង និងក្រសួងស៊ើបការណ៍សម្ងាត់ នៅចំកណ្តាលទីក្រុងតេអេរ៉ង់»។ «ជាផ្នែកមួយនៃការវាយប្រហារនេះ កងទ័ពអាកាសអ៊ីស្រាអែល បានកំណត់គោលដៅលើទីស្នាក់ការកណ្តាល មូលដ្ឋាន និងមជ្ឈមណ្ឌលបញ្ជាការតំបន់នៃស្ថាប័នសន្តិសុខផ្ទៃក្នុងរបស់របប    ភេរវកម្មអ៊ីរ៉ង់»។

យោងតាមIDF ការវាយប្រហារទាំងនោះ ត្រូវបានធ្វើឡើងទៅលើ «ទីស្នាក់ការកណ្តាលជាងដប់កន្លែង

ដែលជាកម្មសិទ្ធិរបស់ក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ ដែលជាស្ថាប័នស៊ើបការណ៍សម្ងាត់សំខាន់របស់របបនេះ និងទីស្នាក់ការកណ្តាលជាច្រើនរបស់កងកម្លាំង Quds»។

កងកម្លាំងការពារអ៊ីស្រាអែល បានបន្ថែមថា៖«លើសពីនេះទៅទៀតនោះ កងទ័ពអាកាសអ៊ីស្រាអែល បានបន្តវាយប្រហារប្រព័ន្ធបាញ់មីស៊ីលពីដីទៅដី ទីតាំងដែលប្រើសម្រាប់ផលិតអាវុធសម្រាប់កងកម្លាំងអ៊ីរ៉ង់ និងទីតាំងកងទ័ពអាកាសផ្សេងទៀតរបស់កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC)។  

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ទីក្រុងសំខាន់ៗរបស់អ៊ីរ៉ង់ រួមទាំងទីក្រុងតេអេរ៉ង់ ត្រូវបានវាយប្រហារ។ សេតវិមានបានបង្ហាញភាពត្រឹមត្រូវនូវការវាយប្រហារនេះ ដោយលើកឡើងពីការគំរាមកំហែងដោយមីស៊ីល និងនុយក្លេអ៊ែរពីអ៊ីរ៉ង់។ ក្នុងពេលជាមួយគ្នានេះ ថ្នាក់ដឹកនាំអាមេរិក បានអំពាវនាវដោយបើកចំហដល់ប្រជាជនអ៊ីរ៉ង់ឲ្យក្រោកឡើងប្រឆាំងនឹងរដ្ឋាភិបាលរបស់ពួកគេ និងដណ្តើមអំណាច៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        46
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        46
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm