របាយការណ៍៖ រូបភាពផ្កាយរណប បង្ហាញពីការវាយប្រហារជាក់ស្តែង លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់

2026/03/03 11:53:25 pm        35

រូបភាពផ្កាយរណបពាណិជ្ជកម្ម បានចាប់យកអ្វីដែលហាក់ដូចជាការវាយប្រហារលើកដំបូង លើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គិតចាប់តាំងពីមាននូវការចាប់ផ្តើមប្រតិបត្តិការផ្លូវអាកាស រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ នេះបើយោងតាមវិទ្យាស្ថានគោលនយោបាយឯករាជ្យមួយ ដែលបានប្រាប់ឲ្យដឹងកាលពីថ្ងៃចន្ទ (ទី២ ខែមីនា ឆ្នាំ២០២៦)។

វិទ្យាស្ថានវិទ្យាសាស្ត្រ និងសន្តិសុខអន្តរជាតិ បានឲ្យដឹងថា រូបភាពពីក្រុមហ៊ុន Vantor ដែលមានមូលដ្ឋាននៅរដ្ឋ Colorado សហរដ្ឋអាមេរិក បានបង្ហាញពីការវាយប្រហារ ២លើក លើចំណុចច្រកចូលរោងចក្រចម្រាញ់អ៊ុយរ៉ានីញ៉ូមក្រោមដី នៅទីក្រុង Natanz ដែលត្រូវបានវាយប្រហារដោយសហរដ្ឋអាមេរិក កាលពីខែមិថុនាឆ្នាំមុន។

លោក David Albright អតីតមន្ត្រីអធិការកិច្ចនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (UN) និងជាស្ថាបនិកនៃវិទ្យាស្ថាននេះ បាននិយាយថា ការវាយប្រហារទាំងនេះ ហាក់ដូចជាបានកើតឡើង នៅចន្លោះរសៀលថ្ងៃអាទិត្យ និងព្រឹកថ្ងៃចន្ទ តាមពេលវេលាម៉ោងក្នុងស្រុក ដោយផ្អែកលើរូបភាពផ្កាយរណបដែលក្រុមរបស់លោកបានពិនិត្យ។ លោកមិនអាចកំណត់អត្តសញ្ញាណថា តើសហរដ្ឋអាមេរិក ឬអ៊ីស្រាអែល បានវាយប្រហារទីតាំងនេះ នៅទីក្រុង Natanz ដែលជាកន្លែងសំខាន់មួយនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះទេ។ 

ការរកឃើញរបស់លោក Albright នេះ ហាក់ដូចជាគាំទ្រដល់សេចក្តីថ្លែងការណ៍មុនរបស់លោក Reza Najafi បេសកជនអ៊ីរ៉ង់ ប្រចាំទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដែលថា ទីតាំង Natanz ត្រូវបានវាយប្រហារកាលពីថ្ងៃអាទិត្យ។ លោក Najafi បានជំទាស់នឹងការអត្ថាធិប្បាយរបស់លោក Raphael Grossi ប្រធាន IAEA ដែលបាននិយាយថា មិនមានសញ្ញាដែលបង្ហាញថា ទីតាំងនុយក្លេអ៊ែរណាមួយត្រូវបានវាយប្រហារនោះឡើយ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមផ្លូវអាកាសរបស់ពួកគេ ប្រឆាំងនឹងអ៊ីរ៉ង់ កាលពីព្រឹកថ្ងៃសៅរ៍ (ទី២៨ ខែកុម្ភៈ) ដែលបង្កឲ្យមានការវាយប្រហារសងសឹកវិញពីសំណាក់អ៊ីរ៉ង់ នៅជុំវិញតំបន់៕

អត្ថបទដែលទាក់ទង

មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        7
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm