អ្នកដំណើរឥណ្ឌា បាននិយាយរៀបរាប់ពីរឿងរ៉ាវដ៏គួរខ្លាចនៃការរត់គេច ពេលដែលពួកគេបានវិលត្រឡប់មកផ្ទះវិញ ក្រោយជើងហោះហើរពីតំបន់មជ្ឈិមបូព៌ា ចាប់ផ្តើមឡើងវិញបន្តិចម្តងៗ បន្ទាប់ពីច្រើនថ្ងៃនៃការអាក់ខានបង្កឡើងដោយសារភាពតានតឹងក្នុងប្រទេសអ៊ីរ៉ង់ ។

អ្នកដំណើរឥណ្ឌាមួយរូបនិយាយថា វាពិតជាមានការភ័យខ្លាំងណាស់ នៅពេលដែលមើលឃើញការផ្ទុះនៅជុំវិញសណ្ឋាគាររបស់ពួកយើង ។
មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ ក្រោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហារលើគោលដៅក្នុងប្រទេសអ៊ីរ៉ង់ បង្កឲ្យមានការវាយប្រហារសងសឹកវិញពីទីក្រុងតេអេរ៉ង់ ។
ជម្លោះកើនឡើងនៅមជ្ឈិមបូព៌ា បង្ហាញពីផលប៉ះពាល់ខ្លាំងបែបណាដល់ការធ្វើដំណើរតាមផ្លូវអាកាសដែលពឹងផ្អែកលើមជ្ឈមណ្ឌលមួយក្តាប់តូចនាំមុខដោយទីក្រុង Dubai ដែលជាអាកាសយានដ្ឋានអន្តរជាតិដ៏មមាញឹកជាងគេបំផុតនៅលើពិភពលោក ក្រោយការបិទដែនអាកាសឈូងសមុទ្រ ធ្វើឲ្យអាក់ខានភ្លាមៗដល់បណ្តាញក្រុមហ៊ុនអាកាសចរណ៍ នៅទូទាំងពិភពលោក ។
ការវាយប្រហាររបស់យោធាសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅទូទាំងប្រទេសអ៊ីរ៉ង់ បានរុញច្រានតំបន់មជ្ឈិមបូព៌ា ធ្លាក់ក្នុងជម្លោះថ្មីមិនអាចព្យាករបាន ក្នុងនោះអ៊ីរ៉ង់ បានវាយប្រហារសងសឹកវិញលើអ៊ីស្រាអែល និងបណ្តាប្រទេសឈូងសមុទ្រអារ៉ាប់នៅក្បែរៗនោះ ៕
