ចិនជំរុញឲ្យគ្រប់ភាគីទាំងអស់រក្សាសុវត្ថិភាព នៅក្នុងច្រកសមុទ្រ Hormuz

2026/03/04 01:17:26 am        93

ប្រទេសចិនបានអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ នៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា បន្តរក្សាសុវត្ថិភាព នៅក្នុងច្រកសមុទ្រហ័រមូស (Hormuz) ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់ សម្រាប់ប្រេង និងឧស្ម័ន ហើយបានប្ដេជ្ញាចាត់នូវវិធានការនានា ដើម្បីធានាសន្តិសុខថាមពលរបស់ខ្លួន។

ស្ទើរតែ ១ភាគ៤នៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោកដែលត្រូវបានដឹកជញ្ជូនតាមសមុទ្រ ឆ្លងកាត់ច្រកសមុទ្រនេះ ក៏ដូចជាទំនិញមួយចំនួនធំផងដែរ។ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លមក កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានប្រកាសបិទ ដែលជំរុញឲ្យក្រុមដឹកជញ្ជូនអន្តរជាតិជាច្រើនបញ្ឈប់ការធ្វើដំណើរឆ្លងកាត់តាមផ្លូវទឹកនេះ។

នៅថ្ងៃអង្គារ (ទី៣ ខែមីនា ឆ្នាំ២០២៦) នេះ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Mao Ning បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា៖ «ប្រទេសចិនជំរុញឲ្យគ្រប់ភាគីទាំងអស់បញ្ឈប់ប្រតិបត្តិការយោធាជាបន្ទាន់ ជៀសវាងការកើនឡើងនូវភាពតានតឹងបន្ថែមទៀត បន្តរក្សាសុវត្ថិភាពនៃផ្លូវដឹកជញ្ជូន នៅក្នុងច្រកសមុទ្រហ័រមូស និងទប់ស្កាត់ផលប៉ះពាល់ ដែលមានកាន់តែធំឡើង ចំពោះសេដ្ឋកិច្ចពិភពលោក»។

លោកស្រីបានបន្ថែមថា៖ «សន្តិសុខថាមពលមានសារៈសំខាន់ខ្លាំងណាស់ ចំពោះសេដ្ឋកិច្ចពិភពលោក។ ប្រទេសចិននឹងចាត់វិធានការចាំបាច់នានា ដើម្បីធានាសន្តិសុខថាមពលរបស់ខ្លួន»។

ប្រទេសចិនគឺជាអ្នកទិញប្រេងអ៊ីរ៉ង់ដ៏ធំ ដែលភាគច្រើនឆ្លងកាត់ច្រកសមុទ្រនេះ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        2
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        8
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm