អគ្គលេខាធិការUN៖ ការបិទសាលារៀននៅទូទាំងឈូងសមុទ្រ បង្ហាញថា កុមារទទួលរងនូវផលវិបាកនៃសង្គ្រាម

2026/03/04 01:25:33 am        63

អគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃចន្ទ ខណៈដែលសង្គ្រាមជាមួយអ៊ីរ៉ង់ បានចូលដល់ថ្ងៃទីបីរបស់ខ្លួនថា ការបិទសាលារៀននៅទូទាំងឈូងសមុទ្រក្នុងសប្តាហ៍នេះ គឺជាការរំលឹកយ៉ាងច្បាស់ថា នៅពេលដែលជម្លោះ កើនឡើង កុមារគឺជាអ្នកដំបូងគេដែលត្រូវរងផលវិបាកធ្ងន់ធ្ងរ ជាមួយថ្នាក់រៀនរបស់ពួកគេ សុវត្ថិភាពរបស់ពួកគេ និងជាញឹកញាប់ ជីវិតរបស់ពួកគេ។

ដោយសារការប្រឈមមុខដាក់គ្នាខាងយោធាដែលពាក់ព័ន្ធនឹងកងកម្លាំងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក-អ៊ីស្រាអែល នៅតែបន្តកើនឡើង ដែលបណ្តាលឲ្យមានការរំខានយ៉ាងទូលំទូលាយនៅក្នុងតំបន់ និងការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសុវត្ថិភាព អាជ្ញាធរនៅក្នុងរដ្ឋឈូងសមុទ្រជាច្រើន រួមទាំងអេមីរ៉ាតអារ៉ាប់រួម   កាតា បារ៉ែន និងអូម៉ង់ បានបញ្ជាឲ្យសាលារៀននៅតែបិទ និងប្តូរទៅការរៀនពីចម្ងាយ។ ការសម្រេចចិត្តនេះ ឆ្លុះបញ្ចាំងពីផលប៉ះពាល់កាន់តែខ្លាំងឡើងលើជីវិតប្រចាំថ្ងៃ ខណៈដែលភាពតានតឹងភូមិសាស្ត្រនយោបាយរីករាលដាលនៅទូទាំងតំបន់។

របាយការណ៍បានលេចចេញជាសាធារណៈកាលពីចុងសប្តាហ៍មុនពីភាគខាងត្បូងអ៊ីរ៉ង់អំពីការវាយប្រហារលើសាលាបឋមសិក្សាមួយ នៅក្នុងទីក្រុង Minab ដែលបានសម្លាប់កុមាររាប់សិបនាក់។ មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតការអះអាងទាំងនោះ។ 

ក្នុងអំឡុងពេលថ្លែងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃចន្ទ លោកស្រី Rosemary A. DiCarlo បានថ្លែងសុន្ទរកថាក្នុងនាមអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស(Antonio Guterres) ដោយបានព្រមានថា ពិភពលោកកំពុងឃើញចំនួនជម្លោះប្រដាប់អាវុធខ្ពស់បំផុតចាប់តាំងពីសង្គ្រាមលោកលើកទី ២ និងចំនួនអ្នកស្លាប់ដោយសារជនស៊ីវិលខ្ពស់បំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយស្រី្តទី១ គឺលោកស្រី Melania Trump ខណៈដែលសហរដ្ឋអាមេរិកកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥ ប្រទេស នៅខែនេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        5
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        8
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm