ភ្ញៀវទេសចរអន្តរជាតិសម្ដែងការពេញចិត្ត ចំពោះការបើកទូលាយចូលមកកម្ពុជា

2022/03/24 06:26:55 pm        649

ភ្នំពេញ៖ ចំនួនភ្ញៀវទេសចរចាប់ផ្ដើមមានកំណើនជាថ្មី នៅតាមទីគោលដៅទេសចរណ៍ នានាទាំងតាមបណ្ដាខេត្តក៏ដូចជានៅរាជធានីភ្នំពេញ។ ការកើនឡើងជាថ្មី គឺសង្កេតឃើញក្រោយពេលដែលកម្ពុជា សម្រេចដកចេញរាល់រនាំងនានាសម្រាប់ការធ្វើដំណើរចូលកម្ពុជា។

ថ្មីៗនេះ កម្ពុជាបានចាប់ផ្ដើមការបើកទទួលភ្ញៀវទេសចរដោយសេរីជាថ្មី ដោយលែងតម្រូវឱ្យ​មាន​ការ​ធ្វើតេស្ត PCR រយៈពេល ៧២ ​ម៉ោងមុនចូលមកកម្ពុជា ​និងការលុបចោលនូវការការធ្វើតេសត្ត​រហ័ស​ពេលមកដល់ ​ទឹកដីកម្ពុជា និងការបើកដំណើរការឡើងវិញនូវទិដ្ឋាការពេលមកដល់កម្ពុជា។

បន្ទាប់ពីការបើកទទួលភ្ញៀវទេសចរដោយគ្មានរនាំងរឹតត្បឹតនេះ បានធ្វើឱ្យចំនួនភ្ញៀវបរទេសចាប់​ផ្ដើម​មានកំណើនជាថ្មី។ ​ជាក់ស្ដែងវត្តមានភ្ញៀវទេសចរអន្តរជាតិ បានបង្ហាញវត្តមានច្រើនជាង​មុន​ផងដែរ នៅទីតាំងផ្សារទួលទំពូង ជាទីផ្សារលក់វត្ថុអនុស្សាវរីយ៍ ​ពេញនិយមសម្រាប់ភ្ញៀវ​ទេសចរ​កន្លងមក។

អំឡុងពេលដើរកំសាន្តទិញវត្ថុ​អនុស្សាវរីយ៍​ក្នុងផ្សារទួលទំពូងនេះ ​លោក Alex Shepherd ជាអ្នក​ធ្វើការ​ក្នុងវិស័យទេសចរណ៍មួយរូបមកពីប្រទេស ​អង់គ្លេស លើកឡើងថា កម្ពុជាជាប្រទេស​មួយ​ដែល​ផ្ដល់​ភាពងាយស្រួលច្រើនបំផុតសម្រាប់ភ្ញៀវទេសចរអាចធ្វើដំណើរចូល។

លោក បន្តថា តាមការសង្កេតរយៈពេលប៉ុន្មានថ្ងៃនៅកម្ពុជានេះ ​គឺកម្ពុជាពិតជាមានរួចរាល់ក្នុង​ការ​ទទួល​ស្វាគមន៍​ភ្ញៀវ​បរទេស។

ចំពោះស្រ្តីជនជាតិ បង់ក្លាដេស ដែលកំពុងដើររកទិញរបស់របរក្នុងផ្សារទួលទំពូង​ដដែលនេះ លើក​ឡើងថា ​កម្ពុជាគឺជាប្រទេសជាប្រទេសដ៏ល្អសម្រាប់ជនបរទេសមកកំសាន្ត។ ជាក់ស្ដែង​គាត់​ពេញចិត្ត គ្រប់យ៉ាងនៅកម្ពុជា​ សម្រាប់កំឡុងពេលកំពុងស្នាក់នៅនេះ។

វត្តមានភ្ញៀវទេសចរបរទេសកើនឡើងនេះ ​ក៏ផ្ដល់នូវក្ដីរីករាយ ​ក្ដីសង្ឃឹម ភាពប្រសើរឡើង​សម្រាប់​អាជីវករ ​នៅផ្សារទួលទំពូងផងដែរ។ នេះជាការលើកឡើងរបស់ លោកស្រី នី រតនា ជាអាជីវករលក់ គំនូរ។

តាមការលើកឡើងរបស់លោក ចំរើន សុខលីម ​ជាប្រធានផ្សារទួលទំពូង ​លើកឡើងថា កំឡុង​ពេលនេះ ភ្ញៀវទេសចរអន្តរជាតិចាប់ផ្ដើមមានកំណើនជាថ្មី។ ​ជាក់ស្ដែងរៀងរាល់ថ្ងៃ មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិប្រមាណ ​ជាង២០០នាក់ ​បានមកផ្សារ ​ទួលទំពូង ​ដែលកន្លងទៅ គឺមានជន​បរទេសប្រមាណតែ ២០ទៅ ៣០នាក់ ប៉ុណ្ណោះចូលមកផ្សារ ហើយពួកគាត់ជាជនបរទេសដែល​រស់​នៅ​ជុំវិញផ្សារប៉ុណ្ណោះ។

លោកសង្ឃឹមដែរថា ថ្ងៃខាងមុខ ​ជនបរទេសនឹងកើនឡើងរហូតដល់​ ចន្លោះពី ​១៥០០នាក់ទៅ ២០០០នាក់​ក្នុងមួយថ្ងៃ​ ដូចពេលមិនទាន់មានកូវីដ៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm