មនុស្ស ២នាក់ស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅភាគអាគ្នេយ៍ទីក្រុងម៉ានីលប្រទេសហ្វីលីពីន

2026/03/04 01:54:39 am        75

ជនជាតិម៉ាឡេស៊ីម្នាក់ និងជនជាតិហ្វីលីពីនម្នាក់ បានស្លាប់នៅថ្ងៃអង្គារនេះ ពេលឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្លាក់នៅលើដីឡូតិ៍ទំនេរចោលមួយកន្លែង ស្ថិតនៅភាគអាគ្នេយទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។

ក្រុមមន្រ្តីនិយាយថា ឧទ្ធម្ភាគចក្រមួយគ្រឿងនេះ ដឹកមនុស្ស ៥នាក់ រួមទាំងជនជាតិម៉ាឡេស៊ី ២នាក់ ពេលដែលធ្លាក់នៅលើដីមានស្មៅ ស្ថិតក្នុងទីក្រុង Pililla ខេត្ត Rizal កាលពីវេលាម៉ោង ៧ និង ២៧នាទីព្រឹក ម៉ោងក្នុងស្រុក ថ្ងៃអង្គារនេះ ។

លោក Ramjae Pangga គឺជាមន្រ្តីនគរបាលខេត្ត Rizal និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា អ្នកដំណើរ ២នាក់ ដែលជាជនជាតិម៉ាឡេស៊ីម្នាក់ និងជនជាតិហ្វីលីពីនម្នាក់ ត្រូវបានសម្លាប់នៅក្នុងឧបទ្ទេវហេតុធ្លាក់ឧទ្ធម្ភាគចក្រនេះ ។

លោក Pangga បន្តថា ការចុះចតបន្ទាន់ត្រូវបានបង្ខំចិត្ត ដោយសារម៉ាស៊ីនឧទ្ធម្ភាគចក្រ ប្រុងនឹងរលត់ ។

លោក John Masinsin គឺជាអភិបាលក្រុង Pililla និយាយថា ខណៈពេលនោះដែរ អ្នកបើកបរឧទ្ធម្ភាគចក្រ បានរងរបួសធ្ងន់ ។ អ្នករស់រានទាំង ៣ កំពុងស្ថិតក្នុងស្ថានភាពតក់ស្លុត ជាពិសេសអ្នកបើកបរ ។ បច្ចុប្បន្នពួកគេកំពុងស្ថិតនៅតាមផ្លូវទៅកាន់មន្ទីរពេទ្យក្រុងម៉ានីល យោងតាមសំណើរបស់គ្រួសារពួកគេ ។

ការស៊ើបអង្កេតកំពុងធ្វើឡើងដោយអាជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វីលីពីន ដើម្បីកំណត់ពីមូលហេតុពិតប្រាកដនៅពីក្រោយហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនេះ ៕

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        2
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        27
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm