រដ្ឋមន្រ្តីពាណិជ្ជកម្មទទួលជួបការងារជាមួយប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា

2022/03/24 06:41:06 pm        508

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៣ មីនា ឆ្នាំ២០២២កន្លងទៅ បានដឹកនាំគណៈប្រតិភូក្រសួង ទទួលជួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ ហ៊ីដេតូស៊ី នីស៊ីម៉ូរ៉ា (HIDETOSHI NISHIMURA) ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) និងសហការី តាមប្រព័ន្ធវីដេអូ។

ក្នុងជំនួបការងារនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់​ក្តៅចំពោះភ្ញៀវ និង​បាន​ថ្លែង​អំណរគុណសម្រាប់ការគាំទ្ររបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា ដល់​ក្រសួង​នាពេលកន្លងមក ​ក្នុងការពង្រឹងសមត្ថភាពមន្រ្តីរាជការ តាមរយៈការរៀបចំវគ្គ​បណ្តុះ​បណ្តាល​សិក្ខាសាលា​ផ្សព្វផ្សាយ និង​ព្រឹត្តិកាណ៍​នានា​ពាក់ព័ន្ធ​នឹង​ការស្រាវជ្រាវ ​ជាពិសេស​ការ​គាំទ្រ​ដល់​សមិទ្ធផល​អាទិភាពសេដ្ឋកិច្ច ​ក្រោមភាពជាប្រធានអាស៊ាន​របស់កម្ពុជាក្នុងឆ្នាំ២០២២ផងដែរ។

ជាការឆ្លើយតប​ លោកសាស្រ្តាចារ្យ​ បានអបអរសាទរឯកឧត្តមរដ្ឋមន្រ្តី ក្នុង​ការ​ទទួល​តួនាទីជា​ប្រធាន​នៃកិច្ចប្រជុំមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ ព្រមទាំងភាពជោគជ័យក្នុងការដឹកនាំកិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី២៨ កាលពីថ្មីៗនេះ។

ជាមួយគ្នានេះ ​លោកក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់វិទ្យាស្ថាន ក្នុងការផ្តល់​កិច្ច​សហ​ប្រតិបត្តិ​ការ​យ៉ាង​ជិតស្និទ្ធ ដើម្បីគាំទ្រកម្ពុជា​ឱ្យទទួលបានជោគជ័យ​នាពេលដែលកម្ពុជា​ធ្វើជា​ប្រធានអាស៊ាន​ក្នងឆ្នាំ២០២២។

ក្នុងឱកាសនោះ ដោយមានការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្រ្តី ក្រុមការងារឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាន​សម្រាប់កម្ពុជា ​បានធ្វើបទបង្ហាញដោយ​សង្ខេប​អំពី​សមិទ្ធផល​សេដ្ឋកិច្ចអាទិភាព​ក្រោម​សសរស្តម្ភ​សេដ្ឋកិច្ច​របស់កម្ពុជា​ក្នុងនាមជាប្រធានអាស៊ានឆ្លាស់វេនសម្រាប់ឆ្នាំ២០២២ ដែល​ទទួល​បានការ​អនុម័ត ​និងកត់សម្គាល់ក្នុងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ច​អាស៊ានលើកទី២៨​ កន្លងទៅ។ទន្ទឹមនឹងនេះ ​ក្រុមការងារវិទ្យាស្ថាន​ បានកត់សម្គាល់អំពីគោលបំណងវិទ្យាស្ថានស្រាវជ្រាវ​សេដ្ឋកិច្ច​អាស៊ាន​និងអាស៊ីបូព៌ា ​និងសារៈសំខាន់នៃសមិទ្ធផលសេដ្ឋកិច្ចអាទិភាព​របស់កម្ពុជា ជាពិសេស​គូសបញ្ជាក់​អំពីភាពចាំបាច់ ​និងជំហរគាំទ្រដល់ការសម្រេចបាននូវសមិទ្ធផលទំាងនេះ ក្នុងកិច្ចខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​សេដ្ឋកិច្ចអាស៊ាន និងស្តារសេដ្ឋកិច្ចតំបន់ឡើងវិញ​ក្នុងបរិបទ​ជំងឺកូវីដ១៩។

ភាគីទាំងពីរ បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត​ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា​ និងព្រឹត្តិកាណ៍នានា​ពាក់ព័ន្ធនឹងការស្រាវជ្រាវ និងជាពិសេសការសម្រេចបាន​នូវសមិទ្ធផល​អាទិភាពសេដ្ឋកិច្ចក្នងឆ្នាំ២០២២ ក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm