អ៊ីស្រាអែលពង្រីកប្រតិបត្តិការជើងគោកនៅលីបង់ខណៈសង្គ្រាមជាមួយក្រុមហេសបូឡា រីកកាន់តែធំ

2026/03/04 04:33:12 pm        87

អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអង្គារ ៣មីនាសប្ដាហ៍នេះថា ខ្លួនបានពង្រីកប្រតិបត្តិការជើងគោករបស់ខ្លួននៅភាគខាងត្បូងលីបង់ ហើយកំពុងបង្កើតតំបន់ទ្រនាប់មួយតាមបណ្តោយព្រំដែន ខណៈ ការប្រយុទ្ធជាមួយហេសបូឡាកាន់តែខ្លាំង ស្របពេលមានជម្លោះក្នុងតំបន់កាន់តែរាលដាល។

យោធាអ៊ីស្រាអែលបាននិយាយថា កងទ័ពបានរុលទៅមុខហួសពីទីតាំងចំនួនប្រាំដែលមានស្រាប់នៅក្នុងទឹកដីលីបង់។

សកម្មភាពនេះបានកើតឡើងបន្ទាប់ពីការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz ឲ្យដណ្តើមយកដីបន្ថែមក្នុងគោលបំណងការពារសហគមន៍អ៊ីស្រាអែលភាគខាងជើងពីការវាយប្រហារដោយគ្រាប់រ៉ូកែត និងយានដ្រូន។

របាយការណ៍បាននិយាយថា ដើម្បីទប់ស្កាត់លទ្ធភាពនៃការបាញ់ប្រហារដោយផ្ទាល់ទៅលើសហគមន៍អ៊ីស្រាអែល នាយករដ្ឋមន្ត្រី លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ និងរូបលោកបានអនុញ្ញាតឱ្យកងកម្លាំង IDF រុលទៅមុខ និងកាន់កាប់ដែនដី បន្ថែមនៅលីបង់ និងការពារសហគមន៍ព្រំដែន។

ពេញមួយយប់ និងរហូតដល់ព្រឹកថ្ងៃអង្គារ កងទ័ពអាកាសអ៊ីស្រាអែលបានអនុវត្តអ្វីដែលយោធាហៅថាជារលកនៃការវាយប្រហារយ៉ាងទូលំទូលាយ ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធហេសបូឡានៅបេរូត និងភាគខាងត្បូងលីបង់។

អាជ្ញាធរលីបង់បាននិយាយថា មនុស្ស៥២ នាក់ត្រូវបានសម្លាប់ និង១៥៤នាក់រងរបួសក្នុងការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីការកើនឡើងកាន់តែខ្លាំងនៃជម្លោះ។ តួលេខទាំងនេះមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        11
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm