ខេត្ត​កណ្តាល​ បង្កើន​រឹតបន្តឹង​គ្រប់គ្រង​សន្តិសុខ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ និង​ចរាចរណ៍​ផ្លូវជាតិ​លេខ​២១ (​តាខ្មៅ​-​ជ្រៃ​ធំ​)

2021/04/27 09:59:58 am        134



កណ្ដាល ​៖ បន្ទាប់ពី​ខេត្តកណ្តាល​បាន​រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩​ មានការ​កើនឡើង​ខ្លាំង​ពិសេស​នៅក្នុង​ស្រុក​កោះធំ​នោះ ​នៅ​ថ្ងៃទី​១៧ ខែមីនា​នេះ អាជ្ញាធរ​ខេត្តកណ្តាល ​បាន​បង្កើន​រឹតបន្តឹង​ការងារ​គ្រប់គ្រង​ការពារ​សន្តិសុខ​ច​ត្តា​ឡី​ស័ក ​និង​រឹតបន្តឹង​គ្រប់គ្រង​ការ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​ជាតិ​លេខ​២១ ពី​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ មកកាន់​ក្រុង​តាខ្មៅ​។


បើតាម​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​ថ្លែងប្រាប់​BTV​នៅ​ថ្ងៃទី​១៧​ខែមីនា ​នេះ​ថា សម្រាប់​ការ​រកឃើញ អ្នក​វិជ្ជមាន​មេរោគ​កូ​វីដ​១៩ ​កើនឡើង​នេះ​ គឺ​ភាគច្រើន​រក​ឃើញ​ចំពោះ​អ្នក​កំពុង​ច​ត្តា​ឡី​ស័ក ​នៅ​ស្រុក​កោះធំ ហើយ​មិន​មាន​អ្នកណាម្នាក់​រកឃើញ​នៅក្នុង​មូលដ្ឋាន​សហគមន៍​ប្រជាពលរដ្ឋ​នោះទេ ​ពោលគឺ​សម្រាប់​ការងារ​នេះ ​ខេត្ត​គ្រប់គ្រង​បាន​ទាំង​លើ​ការងារ​គ្រប់គ្រង​ការពារ​សន្តិសុខ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ​និង​គ្រប់គ្រង​បាន​នៃ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩​ យក​ទៅ​ព្យាបាល​ត្រឹមត្រូវ​។


ឯកឧត្តម គង់ សោ​ភ័​ណ្ឌ បន្តថា នៅពេលនេះ យើង​បាន​បង្កើន​ការ​រឹតបន្តឹង​ថែមទៀត ​ដោយ​បាន​បន្ត​ស្នើ អោយ​បងប្អូន​ជនបរទេស​នានា​ និង​ពលរដ្ឋ​ខ្មែរ​អ្នក​បំរើ​ការងារ​នៅ​កាស៊ីណូ​ទាំង​៦ ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក ​អោយបា​ន​ត្រឹមត្រូវ ​ខណៈ​ចរាចរណ៍​ធ្វើដំណើរ​ចេញពី​កាស៊ីណូ ​និង​បណ្តា​សណ្ឋាគារ​នានា​នៅ​ក្នុង​តំបន់​ជ្រៃ​ធំ ស្រុក​កោះធំ មក​ក្រុង​តាខ្មៅ ​ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន​។


ពលរដ្ឋ​អ្នក​ប្រកប​របរ​ដឹក​អ្នកដំណើរ​ពី​ស្រុក​កោះធំ មក​តាខ្មៅ​ បាន​ថ្លែងថា​ នៅពេលនេះ ការ​ធ្វើដំណើរ​តាម​រថយន្ត​ឈ្នួល​ពី​កោះធំ មក​ក្រុង​តាខ្មៅ និង​រាជធានី​ភ្នំពេញ ​គឺ​មិន​មាន​ច្រើន​នោះ ហើយ​ក្រុម​រថយន្តឈ្នួល​មិន​ទទួល​ដឹក​អ្នកដំណើរ​ជា​ជនបរទេស​នោះទេ ​ខណៈ​កំណាត់​ផ្លូវជាតិ​លេខ​២១​ពី​ឃុំ​សំពៅ​ពូន​ចូល​ទៅ​ព្រំដែន​ជ្រៃ​ធំ​ត្រូវ​បាន​បិទ​។


គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៧ ខែមីនា​នេះ នៅ​ខេត្តកណ្តាល​ មាន​ករណី​ឆ្លង​ថ្មី​កូ​វីដ​១៩​ ចំនួន​២២​នាក់​បន្ថែម​ទៀត ក្នុងនោះ ​២០​នាក់ ​ឆ្លង​ថ្មី​នៅ​ស្រុក​កោះធំ​ខេត្តកណ្តាល ​ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​ សហគមន៍​២០ កុម្ភៈ​ នៅ​ស្រុក​កោះធំ មាន​អ្នក​វិជ្ជមាន​មេរោគ​កូ​វីដ​-១៩ ​ចំនួន​១៥៦​នាក់ ខណៈ​នៅ​ទូទាំង​ខេត្តកណ្តាល ​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ចំនួន​១៩៦​នាក់ ​ជាសះស្បើយ​៣​នាក់ និង​បាន​យក​សំណាក​លើ​អ្នក​ពាក់ព័ន្ធ​ បាន​ជាង​១​ម៉ឺន​នាក់​ និង​មាន​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​មណ្ឌល​ចំនួន ១៧១៧​នាក់ អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ នៅផ្ទះ​ចំនួន​ជាង ​១២០០០​នាក់​៕

​អត្ថបទ ស៊ុម សុខ​ជា


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        190
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        96
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm