ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃពានរង្វាន់ ENEOS ២០២៦ ទទួល​បាន​អ្ន​កចុះ​ឈ្មោះ​ចូល​រួម​ច្រើន​ជាង​ឆ្នាំ២០២៥

2026/03/04 05:44:36 pm        181

ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃណ្តើមជើងឯកពានរង្វាន់ ENEOS ឆ្នាំ២០២៦ ដែល​គ្រោង​រៀប​ចំ​រយៈ​ពេល​២​ថ្ងៃចាប់ពីថ្ងៃទី ២៨ ដល់២៩ ខែ មីនា ឆ្នាំ២០២៦ នៅទីលានសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ទទួលបានអ្នកចុះឈ្មោះចូលរួមប្រណាំងបានច្រើន បើ​ធៀប​កាល​ពី​ឆ្នាំ​២០២៥​។

នេះ​ជាការបញ្ជាក់ឱ្យដឹងពីលោក ពេជ្រ សុខា អ្នក​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ត្រៃ​ដណ្តើម​ជើង​ឯក​ពាន​រង្វាន់​ENEOS ឆ្នាំ២០២៦ កាលពីថ្មីៗនេះ ក្នុងឱកាសបើក​ទីលាន​ឱ្យ​កីឡាករ​កីឡាការិនី​សាក​ល្បង​។

អ្នក​​រៀប​ចំព្រឹត្តិការណ៍ប្រណាំងខាងលើ បានបញ្ជាក់ទៀតថា ការប្រណាំងនេះ គឺនៅ​សល់​រយៈ​ពេល​​ប្រមាណ​​ជា​​ជិតមួយខែទៀតឯណោះ។ ដូច្នេះការចុះឈ្មោះ អាច​ចុះ​ឈ្មោះចូ​ល​រួម​ប្រណាំង​បាន​តាម​រយៈ​អន​ឡាញ​ដែល​កាន់តែបង្កលក្ខណៈងាយស្រួលសម្រាប់កីឡាករមានបំណងចូលរួម ពិសេស​អ្នក​នៅខេត្តឆ្ងាយៗ។

ក្រៅពីការ​បង្ក​លក្ខណៈកាន់តែងាយស្រួលនោះ គណៈកម្មការរៀបចំ​ការ​ប្រណាំង​ដែល​កំពុង​ទទួល​ការ​ចុះ​ឈ្មោះ ​ក៏មានការលើកទឹកដល់អ្នកចុះឈ្មោះ ដោយបន្ថែមនូវប្រេងម៉ាស៊ីនចំនួនពីរកំប៉ុង និង​មួក​១​ផងដែរ។

លោក ពេជ្រ សុខា អះអាងថា ទោះបីឆ្នាំទី៩នេះ ក្រុមហ៊ុនដៃគូឧបត្ថម្ភថយចុះក៏ដោយ ក៏​ព្រឹត្តិការណ៍​ប្រណាំង​មួយនេះនៅតែបន្តដំណើរដោយគោលជំហររឹងមាំដដែល ពោល​គឺ​ការ​ប្រណាំង​រក្សា​នូវ​ស្តង់​ដារ និង​ទ្រុង​ទ្រាយ​ធំ​ដដែល​ដោយ​មាន​អញ្ជើញ​កីឡាក​រ​បរទេស​ពី​ក្រៅ​ប្រទេ​សម​ក​ចូល​រួមប្រណាំង។

អ្នករៀបចំរូបនេះ ក៏រំពឹងជឿជាក់ថា ព្រឹត្តិការណ៍​ប្រណាំង​មួយ​នេះ​ និង​រួម​ចំណែក​ត្រួស​ត្រាយ​ផ្លូវ​ឱ្យ​កីឡាករ​-កីឡាការិនី​ប្រណាំង​ម៉ូតូ​នៅ​ក្នុង​ស្រុក​មាន​ឱកាស​បាន​បញ្ចេញ​សមត្ថភាព​តាម​រយៈ​ប្រណាំង​ប្រជែង​ជាមួយកីឡាករមកពីក្រៅប្រទេស និង សង្ឈឹមយ៉ាងមុតមាំថា នឹងមាន​ក្រុមហ៊ុន​ចូល​រួម​គាំទ្រ​កាន់តែច្រើនជួយឱ្យកីឡាប្រណាំងកាន់តែផុសផុលនៅពេលខាងមុខ។

សម្រា​ប់​ការ​ប្រណាំងក្នុងឆ្នាំ២០២៦នេះ វិញ្ញាសាប្រណាំងកើនដល់១១វិញ្ញាសា ដោយប្រភេទ​អាយុ​នីមួយៗ​បែងចែកតាមប្រភេទអាស្របតាមការកំណត់របស់សហព័ន្ធយានយន្តកម្ពុជា ហើយ​ក្នុង​នោះ​ ក៏មានប្រភេទអាយុសម្រាប់កុមារផងដែរ។

សូមបញ្ជាក់ថា ការចុះឈ្មោះប្រណាំង​បើកទទួលតាមរយៈអនឡាញ និង​ចុះឈ្មោះ​ដោយ​ផ្ទាល់​តាម​​រយៈ​ក្រុម​ការងាររៀបចំព្រឹត្តិការណ៍ប្រណាំង ដោយបិទបញ្ចប់​ការ​ទទួល​មុន​ថ្ងៃ​ប្រកួត​មួយ​សប្តាហ៍​​៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm