កម្ពុជាលើកកម្ពស់ការយល់ដឹង ដើម្បី​ត្រៀម​អនុវត្ត​កិច្ច​ព្រម​ព្រៀង​សម្រួល​វិនិយោគ​ក្រោម​ក្រប​ខ័ណ្ឌ ​WTO

2026/03/04 05:59:29 pm        202

កម្ពុជាលើកកម្ពស់ការយល់ដឹងអំពីខ្លឹមសារ និងធ្វើការសិក្សាពីតម្រូវការចាំបាច់ របស់​វិស័យ​ជាក់​លាក់​នីមួយៗ ដើម្បីត្រៀមអនុវត្ត កិច្ចព្រមព្រៀង ស្តីពីកិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍ ក្រោម​ក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO)។

ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅក្នុងសិក្ខាសាលា សិក្សាពីតម្រូវការចាំបាច់ ដើម្បីត្រៀមអនុវត្តកិច្ចព្រមព្រៀង ស្តីពី​កិច្ច​សម្រួល​វិនិយោគសម្រាប់ការអភិវឌ្ឍក្រោមក្របខ័ណ្ឌអង្គការ ពាណិជ្ជកម្មពិភពលោក ឯកឧត្តម​បាន​គូស​រំលេច​អំពីសាវតារ នៃដំណើរការចរចាកិច្ចព្រមព្រៀង ដែលត្រូវបានបញ្ចប់ការពិនិត្យផ្នែក ច្បាប់កាលពីខែ វិច្ឆិកា ឆ្នាំ២០២៣ និងត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋ​មន្ត្រី​លើក​ទី​១៣ ​របស់អង្គការពាណិជ្ជកម្ម ពិភពលោកនៅទីក្រុង Abu Dhabi កាលពីដើមឆ្នាំ២០២៤ កន្លង​ទៅ។​

ឯកឧត្តម បន្តថា បច្ចុប្បន្នអង្គការពាណិជ្ជកម្មពិភពលោកមានសមាជិកចំនួន ១២៨ បាន​ចូល​រួម​គាំទ្រ​យ៉ាង​សកម្ម ដើម្បីប្រែក្លាយកិច្ចព្រមព្រៀងនេះជាផ្នែកមួយនៃច្បាប់ពាណិជ្ជកម្មសកល សំដៅ​ជំរុញ​ផល​ប្រយោជន៍ដល់ការអភិវឌ្ឍជារួម និងបានបញ្ជាក់ថា ការសិក្សា​ពី​តម្រូវ​ការ​ចាំ​បាច់​នៅ​ពេល​នេះ ​គឺជាយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ ក្នុងការត្រួតពិនិត្យអនុលោមភាព និងបច្ចុប្បន្នភាព នៃ​ប្រតិបត្តិការផ្តល់កិច្ចសម្រួលវិនិយោគ ធៀបនឹងស្តង់ដាអន្តរជាតិ។ ការវាយតម្លៃនេះ នឹង​អនុញ្ញាត​ឱ្យ​ក្រសួង ស្ថាប័នពាក់ព័ន្ធកំណត់ បាននូវអាទិភាពការងារដែលអាចអនុវត្តបានភ្លាមៗ និង​តម្រូវការជំនួយ បច្ចេកទេស ឬការកសាងសមត្ថភាពបន្ថែមពីដៃគូអភិវឌ្ឍន៍ ដើម្បី​បំពេញ​ចន្លោះ​ខ្វះ​ខាត​នានាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្ដមអគ្គលេខាធិការរងគូសបញ្ជាក់ថា ការសម្របសម្រួលវិនិយោគ មិន​មែន​ត្រឹម​តែ​ជា​ការ​បង្កើន​តួលេ​ខរំហូរទុនវិនិយោគ ផ្ទាល់ ពីបរទេសប៉ុណ្ណោះទេ ប៉ុន្តែគឺជា​ការ​បង្កើត​កាលានុវត្ត​ភាព​សេដ្ឋកិច្ច​ពិត​ប្រាកដ តាមរយៈការបង្កើតការងារជូន ប្រជាពលរដ្ឋ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, និង​ការផ្ទេរបច្ចេកវិទ្យាទំនើប ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ប្រកប​ដោយចីរភាព និងបរិយាបន្ន។

សូមបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើង ដោយ​មាន​កិច្ច​សហការ​រវាង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ជាមួយធនាគារពិភពលោក និង មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ក្នុងគោល​បំណង​លើក​កម្ពស់​ការ​យល់ដឹងអំពីខ្លឹមសារ និងធ្វើការសិក្សាពីតម្រូវការចាំបាច់ របស់ វិស័យជាក់លាក់នីមួយៗ ក្នុង​ការត្រៀមអនុវត្តកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ។ ចំណែក​បេសក​កម្ម​សិក្សា​ពី​តម្រូវ​ការ​ចាំបាច់​ របស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រៀមអនុវត្តកិច្ចព្រមព្រៀង ស្តីពីកិច្ច​សម្រួល​វិនិយោគ​សម្រាប់​ការ​អភិវឌ្ឍក្រោមក្របខ័ណ្ឌអង្គការ ពាណិជ្ជកម្មពិភពលោក បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២-៦​ ខែមីនា ឆ្នាំ២០២៦ ដោយក្នុងនោះរួមមានសកម្មភាពនៃការរៀបចំសិក្ខា សាលា និង​ជំនួប​ទ្វេភាគី​ជា​មួយក្រសួង-ស្ថាប័នពាក់ព័ន្ធ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        27
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        30
យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm