លោកTrump៖ កិច្ចចរចាអ៊ុយក្រែន-រុស្ស៊ី គឺស្ថិតក្នុងបញ្ជីអាទិភាពសំខាន់បំផុតរបស់លោក ខណៈលោកZelenskyyខ្លាចបាត់ជំនួយ

2026/03/04 06:16:17 pm        89

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ការដោះស្រាយសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពសំខាន់បំផុតជាច្រើនរបស់លោក ដោយបញ្ជាក់ជាថ្មីលើការអះអាងរបស់លោកអំពី "ការស្អប់ខ្ពើមគ្នាខ្លាំង" រវាងលោក Volodymyr Zelenskyy និងមេដឹកនាំរុស្ស៊ី លោក Vladimir Putin។  

អ្នកឆ្លើយឆ្លងព័ត៌មាន Ukrinform របស់អ៊ុយក្រែន បានរាយការណ៍ថា លោកបានថ្លែងបែបនេះទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ៣មីនាសប្ដាហ៍នេះ នៅឯសេតវិមាន ក្នុងអំឡុងជំនួបជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz។

លោក Trump ថាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ស្ថិតក្នុងបញ្ជីអាទិភាពសំខាន់បំផុតរបស់រូបលោក ។ លោកបាននិយាយម្តងទៀតអំពីការអះអាងរបស់លោកថា លោកបានដោះស្រាយសង្គ្រាមចំនួនប្រាំបី ហើយបាននិយាយថា ការបញ្ឈប់សង្គ្រាមរបស់រុស្ស៊ី គឺជាអ្វីមួយដែលលោកជឿថា នឹងក្លាយជាកិច្ចការងាយស្រួលដែរ។

លោកប្រធានាធិបតីZelenskyy បានលើកឡើងថា សង្គ្រាមអូសបន្លាយ នៅតំបន់មជ្ឈិមបូព៌ា អាចកាត់បន្ថយលទ្ធភាពទទួលបានប្រព័ន្ធការពារដែនអាកាស សម្រាប់អ៊ុយក្រែន ដោយទទួលស្គាល់ពីផលប៉ះពាល់ដែលអាចកើតមានពីយុទ្ធនាការទម្លាក់គ្រាប់បែកដឹកនាំដោយសហរដ្ឋអាមេរិក នៅអ៊ីរ៉ង់។

លោកបន្ថែមថា ការដោះស្រាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន គឺជាអាទិភាពចម្បងរបស់លោក មិនមែនដោយសារតែ វាប៉ះពាល់ដល់សហរដ្ឋអាមេរិកខ្លាំង នោះទេ ប៉ុន្តែដោយសារតែ លោកដឹងថា ក្នុងរយៈពេលបួនសប្តាហ៍កន្លងមកនេះ ទាហានចំនួន ៣២.០០០ នាក់បានស្លាប់។ចំនួនទាហានស្លាប់ជាមធ្យមមានចាប់ពី ២៥.០០០ ទៅ ៣០.០០០ នាក់ក្នុងមួយខែ នៅក្នុងសង្គ្រាមដ៏ផ្ដេសផ្ដាសមួយនេះហើយលោកចង់ឃើញជម្លោះនេះចប់ឲ្យបានឆាប់៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        2
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        23
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        27

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក

2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm