លោកTrump បញ្ជាឱ្យមានការគាំទ្រធានារ៉ាប់រងនាវាដឹកប្រេង ហើយកងទ័ពជើងទឹកអាចអមនាវានៅឈូងសមុទ្រ

2026/03/04 07:20:39 pm        134

លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃអង្គារ ទី៣ ខែមីនា ថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក អាចចាប់ផ្តើមអមការពារនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ប្រសិនបើចាំបាច់ ហើយលោកបានចេញបញ្ជាឱ្យសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក ផ្តល់ការធានារ៉ាប់រងហានិភ័យផ្នែកនយោបាយ និងការធានាហិរញ្ញវត្ថុសម្រាប់ការធ្វើពាណិជ្ជកម្មតាមសមុទ្រនៅឈូងសមុទ្រ។

ការប្រកាសនេះ បង្ហាញពីជំហានដ៏ខ្លាំងក្លាបំផុតមួយរបស់រដ្ឋបាលដើម្បីទប់ស្កាត់ការកើនឡើងតម្លៃថាមពល និងធ្វើឱ្យទីផ្សារប្រេងស្ងប់ស្ងាត់ ក្នុងពេលមានជម្លោះកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា ដែលបានបង្កើនហានិភ័យដល់ការដឹកជញ្ជូនតាមផ្លូវទឹកសំខាន់ៗ។

តម្លៃប្រេងឆៅសកល កើនឡើងយ៉ាងខ្លាំងចាប់តាំងពីកងកម្លាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់កាលពីចុងសប្តាហ៍កន្លងទៅ ដែលនាំឱ្យមានការប្រយុទ្ធគ្នាធ្វើឲ្យរំខានដល់ការដឹកជញ្ជូនរបស់នាវាដឹកប្រេងនៅមជ្ឈិមបូព៌ា។ ទោះជាយ៉ាងណា ម្ចាស់នាវា និងអ្នកវិភាគ មិនប្រាកដថាការអមការពារដោយយោធា និងការគាំទ្រផ្នែគធានារ៉ាប់រងដោយសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ នឹងគ្រប់គ្រាន់ដើម្បីបញ្ឈប់ការកើនឡើងតម្លៃប្រេង ឬយ៉ាងណានោះទេ។ សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ ដែលបានចាប់ផ្តើមនៅឆ្នាំ២០១៩ គឺជាទីភ្នាក់ងាររដ្ឋាភិបាលមានដៃគូជាមួយវិនិយោគិនឯកជនដើម្បីគាំទ្រគម្រោងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ លោក Trump បានធ្វើឱ្យតម្លៃប្រេងឥន្ធនៈធ្លាក់ចុះសម្រាប់ពលរដ្ឋអាមេរិក ដែលមានសារៈសំខាន់ចំពោះសារសេដ្ឋកិច្ចរបស់លោក ហើយចំណាត់ការនេះបង្ហាញពីឆន្ទៈក្នុងការប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុ និងយោធាដើម្បីការពារការរំខានដល់ការផ្គត់ផ្គង់ប្រេងឆៅសកល។ លោក Trump បាននិយាយនៅក្នុងសារមួយនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា «មិនថាមានរឿងអ្វីក៏ដោយ សហរដ្ឋអាមេរិកនឹងធានាបាននូវលំហូរថាមពលដោយសេរីទៅកាន់ពិភពលោក»

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        9
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        10
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm