ចិន បើកទូលាយចំពោះការប្រាស្រ័យទាក់ទងជាមួយអាមេរិក ប៉ុន្តែប្ដេជ្ញាប្រកាន់ខ្ជាប់នូវ «បន្ទាត់ក្រហម» របស់ខ្លួន

2026/03/04 09:36:22 pm        84

អ្នកនាំពាក្យសភាចិន លោក Lou Qinjian បានថ្លែងនៅថ្ងៃពុធ (៤ មីនា) នេះថា ប្រទេសចិន មានឆន្ទៈក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីជំរុញការប្រាស្រ័យទាក់ទងគ្នានៅគ្រប់កម្រិត ប៉ុន្តែទីក្រុងប៉េកាំង ក៏នៅតែប្រកាន់ខ្ជាប់នូវ «បន្ទាត់ក្រហម» និងគោលការណ៍របស់ខ្លួនជានិច្ច។

សភាប្រជាជនចិន នឹងបើកសម័យប្រជុំប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ ស្អែកនេះ ដើម្បីបង្ហាញពីគោលដៅសេដ្ឋកិច្ច និងអាទិភាពគោលនយោបាយសម្រាប់ឆ្នាំ២០២៦នេះ។ កិច្ចប្រជុំនោះនឹងធ្វើឡើងក្នុងគ្រាដ៏រសើបនៃទំនាក់ទំនងរវាងចិន និងអាមេរិក ខណៈភាគីទាំងពីរកំពុងស្វះស្វែងរក្សាស្ថិរភាពនៃចំណងមិត្តភាព មុនពេលកិច្ចប្រជុំកំពូលដែលរំពឹងទុក រវាងមេដឹកនាំអាមេរិក លោក Donald Trump និងសមភាគីចិន លោក Xi Jinping ក្នុងទីក្រុងប៉េកាំង នាចុងខែមីនា ខាងមុខនេះ។

លោក Lou បានលើកឡើងថា ប្រទេសចិន និងសហរដ្ឋអាមេរិក គួរតែគោរពគ្នាទៅវិញទៅមក និងមានសន្តិសហវិជ្ជមានជាមួយគ្នា។ លោកបានប្រាប់សន្និសីទសារព័ត៌មានថា៖ «ចិនមានគោលការណ៍ និងបន្ទាត់ក្រហមផ្ទាល់ខ្លួន ហើយចិននឹងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួនជានិច្ច»។

លោក Lou បានបន្ថែមថា ការទូតរវាងប្រមុខរដ្ឋមាន «តួនាទីយុទ្ធសាស្ត្រដែលមិនអាចខ្វះបាន» ក្នុងការដឹកនាំទំនាក់ទំនងរវាងប្រទេសទាំងពីរ។ មន្ត្រីសេតវិមានមួយរូបបានបញ្ជាក់ថា លោក Trump នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ប៉ុន្តែទីក្រុងប៉េកាំង មិនទាន់មានការប្រកាសជាផ្លូវការនោះទេ៕

អត្ថបទដែលទាក់ទង

អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        12
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        14
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        31

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm