ទីបញ្ជាការភាគខាងត្បូងនៃយោធាសហរដ្ឋអាមេរិក (SOUTHCOM) បាននិយាយកាលពីថ្ងៃអង្គារ ទី៣ ខែមីនាថា កងកម្លាំងប្រទេសអេក្វាឌ័រ និងសហរដ្ឋអាមេរិក បានចាប់ផ្តើមប្រតិបត្តិការប្រឆាំងនឹងអ្វីដែលខ្លួននិយាយថាជាអង្គការភេរវកម្មដែលត្រូវបានកំណត់ នៅក្នុងប្រទេសអេក្វាឌ័រ។

ទីបញ្ជាការភាគខាងត្បូងនៃយោធាសហរដ្ឋអាមេរិក (SOUTHCOM) ជាទីបញ្ជាការប្រយុទ្ធរបស់យោធាសហរដ្ឋអាមេរិក រួមមានប្រទេសចំនួន៣១ប្រទេសនៅទូទាំងអាមេរិកខាងត្បូង អាមេរិកកណ្តាល និងតំបន់សមុទ្រការ៉ាអ៊ីប បាននិយាយថា ចំណាត់ការនេះមានបំណងប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀនខុសច្បាប់ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័របណ្តាញផ្សព្វផ្សាយសង្គម X ទេ។

វីដេអូភ្ជាប់ជាមួយដែលបានចេញផ្សាយ បង្ហាញឧទ្ធម្ភាគចក្រកំពុងហោះឡើង និងវីដេអូតាមដានរបស់មន្ត្រីដើរឆ្ពោះទៅរកឧទ្ធម្ភាគចក្រមួយគ្រឿង។