រុស្ស៊ី និងចិន បង្កើនសំឡេងផ្នែកការទូតប្រឆាំងការវាយប្រហាររបស់អាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់

2026/03/04 09:42:45 pm        111

រុស្ស៊ី និងចិន បានរិះគន់ការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ ដោយទីក្រុងមូស្គូ និយាយថា ខ្លួនពុំបានឃើញភស្តុតាងណាមួយបង្ហាញថា ទីក្រុងតេអេរ៉ង់ កំពុងអភិវឌ្ឍអាវុធនុយក្លេអ៊ែរនោះទេ ហើយទីក្រុងប៉េកាំង ទាមទារឱ្យបញ្ឈប់ការវាយប្រហាររួមគ្នានេះជាបន្ទាន់។

យោងតាមក្រសួងការបរទេសចិនបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់សមភាគីអ៊ីស្រាអែលរបស់លោក លោក Gideon Saar កាលពីថ្ងៃអង្គារថា ការវាយប្រហារលើប្រទេសអ៊ីរ៉ង់បានកើតឡើង ខណៈការចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ធ្វើឲ្យមាន «វឌ្ឍនភាពគួរឱ្យកត់សម្គាល់ រួមមានទាំងការដោះស្រាយក្តីបារម្ភសន្តិសុខរបស់អ៊ីស្រាអែល» ។

លោក Wang បានប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទថា «ជាការសោកស្តាយ ដែលដំណើរការនេះត្រូវបានរំខានដោយសកម្មភាពយោធា។ ប្រទេសចិន ប្រឆាំងទៅនឹងការវាយប្រហារដោយយោធាណាមួយធ្វើឡើងដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់» នេះបើយោងតាមក្រសួង។

លោក Wang និយាយថា «ប្រទេសចិន អំពាវនាវឱ្យបញ្ឈប់ប្រតិបត្តិការយោធាជាបន្ទាន់ ដើម្បីទប់ស្កាត់ការរីកធំបន្ថែមទៀត និងការបាត់បង់ការគ្រប់គ្រងជម្លោះ» ហើយ «ការប្រើប្រាស់កម្លាំងមិនអាចដោះស្រាយបញ្ហាបានពិតប្រាកដទេ។ ផ្ទុយទៅវិញ វានឹងនាំមកនូវបញ្ហាថ្មីៗ និងផលវិបាកធ្ងន់ធ្ងររយៈពេលវែង»។ យោងតាមក្រសួងការបរទេសចិន លោក Saar បានព្រមព្រៀងតាមសំណើរបស់លោក Wang ចាត់វិធានការជាក់ស្តែង ដើម្បីធានាសុវត្ថិភាពរបស់បុគ្គលិក និងស្ថាប័នរបស់ប្រទេសចិននៅក្នុងប្រទេសអ៊ីរ៉ង់។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានរិះគន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលកាលពីថ្ងៃអង្គារ ដោយនិយាយថា សង្គ្រាមរបស់ប្រទេសទាំងពីរលើអ៊ីរ៉ង់ អាចនាំទៅរកផលវិបាកខណៈប្រទេសទាំងពីរអះអាងថាមានបំណងទប់ស្កាត់ការរីកសាយអាវុធនុយក្លេអ៊ែរ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        69
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        59
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm