មេបញ្ជាការអាមេរិកប្រចាំមជ្ឈិមបូព៌ាថា ការវាយប្រហារលើអ៊ីរ៉ង់ ធ្វើឡើងមុនពេលកំណត់ ខណៈជម្លោះចូលដល់ថ្ងៃទីប្រាំ

2026/03/04 10:02:19 pm        263

កងកម្លាំងអាមេរិក បានបន្តការវាយប្រហារឥតឈប់ឈរលើអ៊ីរ៉ង់ ហើយអ៊ីស្រាអែល បានធ្វើការវាយប្រហារយ៉ាងទូលំទូលាយនៅថ្ងៃពុធ (៤ មីនា) នេះ ដោយកំណត់គោលដៅទីតាំងមីស៊ីល និងប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ នៅក្នុងយុទ្ធនាការមួយដែលមេបញ្ជាការកំពូលអាមេរិកប្រចាំមជ្ឈិមបូព៌ា បាននិយាយថា ធ្វើឡើងគឺមុនផែនការដែលគ្រោងទុក។

សង្គ្រាមដែលអូសបន្លាយរយៈពេលប្រាំថ្ងៃមកហើយ គិតត្រឹមថ្ងៃពុធនេះ បានបន្តអង្រួនទីផ្សារសកល។ ដំបូងឡើយ អាមេរិករំពឹងថាផ្តួលរំលំថ្នាក់ដឹកនាំបែបសាសនារបស់ទីក្រុងតេអេរ៉ង់ យ៉ាងឆាប់រហ័ស និងម៉ឺងម៉ាត់ ក៏ប៉ុន្តែអ៊ីរ៉ង់នៅតែបន្តវាយប្រហារសងសឹកប្រឆាំងនឹងអ៊ីស្រាអែល និងតំបន់ជុំវិញឈូងសមុទ្រ ហើយបានប្ដេជ្ញាជ្រើសរើសមេដឹកនាំកំពូលថ្មីដើម្បីជំនួសលោក Ali Khamenei ដែលត្រូវបានសម្លាប់ក្នុងការបាញ់ប្រហារបើកឆាក នៅថ្ងៃសៅរ៍កន្លងទៅ។

ប្រភពដែលដឹងពីផែនការសង្គ្រាមអ៊ីស្រាអែល បានប្រាប់សារព័ត៌មានរ៉យទ័រថា យុទ្ធនាការនេះគ្រោងទុកថាមានរយៈពេលពីរសប្តាហ៍។ លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃចន្ទថា ការប៉ាន់ស្មានដំបូងរបស់អាមេរិកសម្រាប់ប្រតិបត្តិការនេះ គឺមានរយៈពេលពី ៤ទៅ៥ សប្តាហ៍។

ឧត្តមនាវីឯក Brad Cooper ប្រធានបញ្ជាការកណ្តាលអាមេរិក ដែលដឹកនាំយុទ្ធនាការនេះ បាននិយាយថា «តាមការវាយតម្លៃសរុបរបស់លោកលើប្រតិបត្តិការ គឺថា យោធាឈានទៅមុខលើសពីផែនការដែលបានដាក់ចេញ»។ លោក Cooper បានបន្តថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ កងទ័ពជើងទឹកអ៊ីរ៉ង់ ពុំមាននាវាសម្រាប់ប្រតិបត្តិការលើផ្លូវទឹកសំខាន់ៗទៀតទេ បន្ទាប់ពីនាវាចំនួន ១៧ គ្រឿងត្រូវបានពន្លិច ហើយគោលដៅអ៊ីរ៉ង់ជាង ២.០០០ កន្លែងត្រូវបានវាយប្រហារ។

លោកបានបន្ថែមថា កងទ័ពអាមេរិកប្រហែល ៥០.០០០ នាក់ យន្តហោះចម្បាំង ២០០គ្រឿង និងនាវាផ្ទុកយន្តហោះ ២គ្រឿង កំពុងចូលរួមក្នុងប្រតិបត្តិការនេះ ហើយ «សមត្ថភាពបន្ថែម» ជាច្រើនទៀត កំពុងបញ្ជូនទៅបន្តបន្ទាប់៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        374
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        373
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        364

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm