លោក LAVROV៖ ការគំរាមកំហែងនុយក្លេអ៊ែរសកល កំពុងកើនឡើង

2026/03/04 10:12:21 pm        226

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេយ ឡាវរ៉ូវ ( Sergey Lavrov) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសទី២របស់ប្រទេសប្រ៊ុយណេ លោក Erywan Yusof ថាការគំរាមកំហែងដល់សន្តិសុខនុយក្លេអ៊ែរសកល កំពុងកាន់តែអាក្រក់ឡើងៗ និងកើនឡើងទាក់ទងនឹងជម្លោះនៅមជ្ឈិមបូព៌ា។

ដោយឆ្លើយសំណួរអំពីភាពធ្ងន់ធ្ងរនៃការគំរាមកំហែងដល់សន្តិសុខនុយក្លេអ៊ែរសកលនាពេលបច្ចុប្បន្ននេះ ដែលទាក់ទងនឹងជម្លោះនៅមជ្ឈិមបូព៌ា លោក ឡាវរ៉ូវ បានកត់សម្គាល់ថា៖«ខ្ញុំចង់និយាយថា ការគំរាមកំហែង កំពុងកាន់តែអាក្រក់ទៅៗ និងកើនឡើងយ៉ាងខ្លាំង»។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ បានរំលឹកថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានអះអាងថា មូលហេតុចម្បងនៃការវាយប្រហារអ៊ីរ៉ង់គឺ «ការជឿជាក់ថា ប្រទេសនេះ កំពុងផលិតគ្រាប់បែកនុយក្លេអ៊ែរ» ខណៈពេលដែលកាលពីខែមិថុនា ឆ្នាំមុន បន្ទាប់ពីសង្គ្រាមអ៊ីរ៉ង់-អ៊ីស្រាអែលរយៈពេល ១២ថ្ងៃ ទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា «សមាសធាតុទាំងអស់ និងការងារទាំងអស់លើគ្រាប់បែកនេះ ត្រូវបានបំផ្លាញ»។

លោក ឡាវរ៉ូវ បានសន្និដ្ឋានថា៖«ដូចដែលខ្ញុំបានដកស្រង់សម្តីរបស់លោក Steve Witkoff ប្រសិនបើ     សង្គ្រាមនេះ បានចាប់ផ្តើមដោយសារតែអ៊ីរ៉ង់ បានបដិសេធគម្រោងណាមួយដែលដកហូតសិទ្ធិ ដែលមិនអាចកាត់ផ្តាច់បានរបស់ខ្លួន ក្នុងការបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមសម្រាប់គោលបំណងសន្តិភាព គឺជាសិទ្ធិដែលរដ្ឋដទៃទៀតទាំងអស់ នៅក្នុងពិភពលោកទទួលបាន។ ហើយប្រសិនផលវិបាក បន្ត                រយៈពេលវែង ខ្ញុំធានាចំពោះអ្នកថា កម្លាំង និងចលនាដែលមានឥទ្ធិពល នឹងលេចចេញនៅក្នុងប្រទេសអ៊ី     រ៉ង់ ដើម្បីធ្វើអ្វីដែលសហរដ្ឋអាមេរិកចង់ជៀសវាង ក្នុងការទទួលបានគ្រាប់បែកនុយក្លេអ៊ែរ ពីព្រោះសហរដ្ឋអាមេរិក មិនវាយប្រហារអ្នកដែលមានគ្រាប់បែកនុយក្លេអ៊ែរទេ»៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        70
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        67
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm