រុស្ស៊ីផ្អាកការងារសាងសង់នៅរោងចក្រថាមពលនុយក្លេអ៊ែរ BUSHEHR ដោយសារតែការវាយប្រហារ លើអ៊ីរ៉ង់

2026/03/04 11:14:45 pm        55

លោក Alexei Likhachev ដែលជាប្រធាននៃសាជីវកម្មនេះ បាននិយាយកាលពីថ្ងៃអង្គារថា សាជីវកម្មនុយក្លេអ៊ែររដ្ឋរបស់រុស្ស៊ី Rosatom បានផ្អាកការងារសាងសង់នៅអង្គភាពថ្មីនៃរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នៅក្នុងទីក្រុងកំពង់ផែ Bushehr ដោយសារតែការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់។

លោក Likhachev ពីមុនបានព្រមានអំពីការគំរាមកំហែងដែលបង្កឡើងដោយការវាយប្រហារនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយបាននិយាយថា សំឡេងផ្ទុះ អាចត្រូវបានឮ «ចម្ងាយត្រឹមតែ ⁠គីឡូម៉ែត្រ»ពីរោងចក្រនេះ ទោះបីជាវាខ្លួនឯង មិនត្រូវបានកំណត់គោលដៅក៏ដោយ។

លោកបានប្រាប់អ្នកសារព័ត៌មានថា ការងារត្រូវបានបញ្ឈប់នៅការដ្ឋានសំណង់នៃអង្គភាពទី២ និងទី២នៃរោងចក្រនេះ។ 

លោកបាននិយាយថា៖«ពិតជាមានការពិបាកក្នុងការទស្សន៍ទាយពីដំណើរទៅមុខទៀតនៃព្រឹត្តិការណ៍នេះ ដោយសារប្រតិបត្តិការយោធាដែលកំពុងបន្តប្រឆាំងនឹងអ៊ីរ៉ង់ ប៉ុន្តែប្រជាជនរបស់យើង នឹងនៅទីនោះ ក្នុងករណីណាក៏ដោយ ហើយរោងចក្រនេះ នឹងស្ថិតក្នុងចំណោមអាទិភាពរបស់យើង»។

លោក Likhachev បានលើកឡើងថា មិនមានការទំនាក់ទំនងតាមទូរស័ព្ទ ឬអេឡិចត្រូនិកជាមួយថ្នាក់ដឹកនាំនៃឧស្សាហកម្មនុយក្លេអ៊ែរអ៊ីរ៉ង់ទេ ប៉ុន្តែ⁠ទំនាក់ទំនងជាមួយសហការីនៅការដ្ឋានសំណង់ នៅតែ   មាន។

លោក Likhachev បានបញ្ជាក់ថា បុគ្គលិករុស្ស៊ីប្រហែល ៦៣៩នាក់ នៅតែស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយអ្នកខ្លះដែលបានស្ថិតនៅក្នុងរដ្ឋធានីតេអេរ៉ង់រួចហើយ កំពុងចាកចេញ។ កម្មករជិត ១០០នាក់ និងក្រុមគ្រួសាររបស់ពួកគេ ត្រូវបានជម្លៀសចេញកាលពីថ្ងៃសៅរ៍ នៅពេលដែលការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើម ហើយលោក Likhachev បាននិយាយថា ការជម្លៀសបុគ្គលិក នឹងបន្តក្នុងអំឡុងពេលសម្រាកនៃការវាយប្រហារតាមអាកាស៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        71
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        68
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm