មួយឆ្នាំ២០២៥ ជំងឺគ្រុនឈាមកើតមានជាង៦ម៉ឺនករណីបណ្ដាលឱ្យមានអ្នកស្លាប់ ៧៩នាក់

2026/03/04 11:18:38 pm        99

ជំងឺគ្រុនឈាមឆ្នាំ២០២៥ បណ្ដាលរាជធានី-ខេត្តនៅទូទាំងប្រទេសកម្ពុជា បានជួបការរាតត្បាតជំងឺគ្រុនឈាមយ៉ាងខ្លាំង ដោយមានករណីសរុប ៦៣ ០១៦ ករណី ដែលអត្រាអាំងស៊ីដង់ខ្ពស់ជាងសូចនាករដែលបានកំណត់ ខណៈមានអ្នកស្លាប់ ៧៩ នាក់។ នេះបើតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត។

យោងតាមរបាយការណ៍របស់ លោកវេជ្ជបណ្ឌិត ស៊ីវ សុវណ្ណារ័ត្ន ប្រធានការិយាល័យបច្ចេកទេសនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត លើកឡើង ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះបានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ ការរាតត្បាតជំងឺគ្រុនឈាមយ៉ាងខ្លាំង មានករណីកើតឡើងសរុបចំនួន ៦៣ ០១៦ ករណី ដែលអត្រាអាំងស៊ីដង់ខ្ពស់ជាងសូចនាករដែលបានកំណត់ ខណៈមានអ្នកស្លាប់ ៧៩ នាក់។ 

លោកវេជ្ជបណ្ឌិតបានឱ្យដឹងថា ការកើនឡើងនេះបានកើតមាននៅគ្រប់រាជធានី-ខេត្តទាំង២៥ ដោយខេត្ត និងរាជធានីដែលមានករណីច្រើនជាងគេ រួមមាន ភ្នំពេញ កណ្តាល សៀមរាប និងកំពង់ស្ពឺការកើនឡើងនេះពាក់ព័ន្ធនឹងការផ្លាស់ប្តូរប្រភេទ វីរុស (ប្រភេទទី១ ទៅប្រភេទទី២)។ 

លោកបានបន្តថា ទោះបីជាយ៉ាងណា កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមបានអនុវត្តសកម្មភាពឆ្លើយតបយ៉ាងទូលំទូលាយ រួមមានការបណ្តុះបណ្តាលមន្រ្តីសុខាភិបាលបាន ១ ៣០២នាក់ (ស្រី៨៦៨នាក់) និងការអប់រំសុខភាពដល់ប្រជាពលរដ្ឋបាន ១ ១៥៨ ៦៩៣នាក់(ស្រី ៦៤៨ ៨៣២នាក់) និងបន្តពង្រឹងការបង្ការ ការព្យាបាល និងការថែទាំ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺនេះ។

បើតាមលោក វេជ្ជបណ្ឌិត ស៊ីវ សុវណ្ណរ័ត្ន ចំណុចខ្លាំងសំខាន់ៗរបស់កម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាមនេះ រួមមានការមានធនធានមនុស្សគ្រប់គ្រាន់ ការគាំទ្រយ៉ាងខ្ពស់ពីថ្នាក់ដឹកនាំ និងការចូលរួមពីដៃគូអភិវឌ្ឍជាច្រើន។ កម្មវិធីក៏ទទួលបានថវិកា និងជំនួយបច្ចេកទេស ដែលអនុញ្ញាតឱ្យអនុវត្តសកម្មភាពបានតាមផែនការ។ 

នាឱកាសនោះលោកបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានបានផ្ដល់នូវទស្សនៈទានដល់អង្គសន្និបាតឱ្យ ពិនិត្យ វិភាគពិចារណា និងពិភាក្សាបន្ថែមឱ្យបានស៊ីជម្រៅ សំដៅពង្រឹងប្រសិទ្ធភាពការងារ កែលម្អគុណភាពអនុវត្ត និងធានាឱ្យការសម្រេចចិត្តនានាមានភាពត្រឹមត្រូវ ស្របតាមផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ និងគ្រុនឈាម និងទប់ស្កាត់ការកកើតជំងឺគ្រុនចាញ់ និងគ្រុនឈាមនៅកម្ពុជាឱ្យមានបុរេសកម្មទប់ស្កាត់ការរីករាលដាលការចម្លងជំងឺនេះ៕

អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        79
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        166
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm