ប្រទេសអ៊ីរ៉ាក់កំពុងរងការខាតបង់ប្រចាំថ្ងៃប្រហែល ១២៨ លានដុល្លារ ដោយសារតែការផលិតប្រេង ត្រូវបានផ្អាក នៅតាមតំបន់ប្រេងមួយចំនួន ដោយសារតែអរិភាពនៅក្នុងតំបន់។ នេះបើយោងតាមគេហទំព័រ ECO Iraq។
គេហទំព័រព័ត៌មាននេះ បានឲ្យដឹងថា៖«តំបន់ប្រេង Rumaila ផលិតបានប្រហែល ១,៤ លានបារ៉ែល ក្នុងមួយថ្ងៃ ហើយសមត្ថភាពផលិតនៃតំបន់ប្រេងនៅក្នុងតំបន់ឃើដឌីស្តង់អ៊ីរ៉ាក់ គឺប្រហែល ២០០.០០០ បា រ៉ែល ក្នុងមួយថ្ងៃ។ ដូច្នេះ ការផ្អាកផលិតកម្ម ត្រូវបានប៉ាន់ប្រមាណថា បានខាតបង់ប្រហែល ១,៦ លានបារ៉ែល ក្នុងមួយថ្ងៃ។
សារព័ត៌មាន Shafaq បានរាយការណ៍ពីមុនអំពីការផ្អាកប្រេងនៅតំបន់ប្រេង Rumaila ធំបំផុតរបស់អ៊ីរ៉ាក់ និងនៅតំបន់ប្រេងមួយចំនួន នៅក្នុងតំបន់ឃើដឌីស្តង់អ៊ីរ៉ាក់៕

