CHRC នឹងនាំយកអនុសាសន៍ ៣៨ចំណុចទៅUNពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា

2022/03/24 08:08:17 pm        668

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) នឹងនាំយកអនុសាសន៍ចំនួន ៣៨ចំណុច ពាក់ព័ន្ធ នឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីធ្វើរបាយការណ៍ទៅអង្គការសហប្រជាជាតិ (UN) ដែលជារបាយការណ៍ ពាក់កណ្ដាលអាណត្តិរបស់រាជរដ្ឋាភិបាល ដែលត្រូវបានបញ្ចប់ការពិនិត្យជាសាកលនៅឆ្នាំ២០១៩។

ក្នុងកិច្ចពិគ្រោះយោបល់លើរបាយការណ៍ពាក់កណ្ដាលអាណត្តិ នៃការត្រួតពិនិត្យជាសាកលតាម កាលកំណត់ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីត្រួតពិនិត្យវដ្ដទី៣ កាលពីម្សិលមិញ ឯកឧត្តម កត្តា អ៊ន សាមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា នៅឆ្នាំ២០១៩ រាជ​រដ្ឋាភិបាលកម្ពុជា បានទទួលអនុសាសន៍ចំនួន ១៧៣ចំណុច ​ក្នុងចំណោម ១៩៨ចំណុច ផ្ដល់​ដោយ​ប្រទេសចំនួន ៧៣ ក្នុងការត្រួតពិនិត្យ​ និងបានកត់សម្គាល់អនុសាសន៍ចំនួន២៥ ដែល​ក្នុងរយៈពេល​ពីរឆ្នាំមកនេះ បាន​បែងចែក​អនុសាសន៍ទៅក្រសួង​ស្ថាប័នពាក់ព័ន្ធ ​និងបានប្រមូលចងក្រងធ្វើ​របាយ​កាណ៍​ពាក់​កណ្ដាលអាណត្តិ ។

ឯកឧត្តម បានបន្តថា របាយការណ៍ពាក់កណ្ដាលអាណត្តិនេះ ​ជាការផ្សព្វផ្សាយទៅក្រសួងស្ថាប័ន ពាក់ព័ន្ធ ​អំពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល ​បានអនុវត្តកន្លងមក ​ក៏ដូចជាសាធារណជន អង្គការ​សង្គមស៊ីវិល និងតំណាងអង្គទូតនានា ​ដែលជាម្ចាស់ផ្ដល់អនុសាសន៍ ​បានយល់ បានឃើញ​នូវ​សមិទ្ធផល​ក្នុងការ ​អនុវត្តអនុសាសន៍សិទ្ធិមនុស្ស ​ដែលកម្ពុជា​ទទួលយក ​រយៈពេលពីរឆ្នាំមកនេះ។

ឯកឧត្តម ​កត្តា អ៊ន ​បានបញ្ជាក់ថា​ រាជរដ្ឋាភិបាល ​បានអនុវត្តនូវអនុសាសន៍ទាំង១៧៣ ដោយ មួយ​ចំនួន​សម្រេចបានជោគជ័យ​ និងមួយចំនួន​ កំពុងបន្តបំពេញនូវភាពខ្វះខាត ​ហើយកម្ពុជា នឹងធ្វើ របាយ​ការណ៍​អនុសាសន៍ចំនួន ៣៨ចំណុច ទៅUN ។

ឧទាហរណ៍​ កិច្ចសហប្រតិបត្តិការជាមួយUN ពាក់ព័ន្ធនឹងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ បញ្ហាដីធ្លី ស្ត្រី កុមារ ជនមានពិការភាព​ ជនជាតដើមភាគតិច ​គ្រោះមហន្តរាយ ប្រឆាំង​អំពើ​ពុករលួយជាដើម ​ហើយនឹងធ្វើការបកស្រាយទៅលើចំណុចទាំងអស់នោះ។

ក្នុងកិច្ចពិគ្រោះយោយល់នោះ​ ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ​ការធ្វើរបាយការណ៍នេះ​ គឺជាតួនាទីភារកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល​ជា​សមាជិក នៃកតិការសញ្ញា ជាសមាជិកUN ​ចាំបាច់ត្រូវតែឡើងទៅការពារ ឬផ្ញើរបាយការណ៍​ជារៀងរាល់​៤ឆ្នាំឬ៥ឆ្នាំម្ដង។ ​សម្រាប់ការទៅការពារនេះ​ គឺធ្វើនៅមុខក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងក្រុងសឺណែ​វ ហើយការធ្វើនេះ មិនមែនតែកម្ពុជាទេ ​គឺគ្រប់ប្រទេសទាំងអស់ ខណៈកម្ពុជា បានឡើងការពារដល់ជុំទី៣​ ដែលលើកទី១​ នៅឆ្នាំ ២០០៩ លើកទី២ ឆ្នាំ២០១៤ និងជុំទី៣ នៅឆ្នាំ២០១៩ ៕ អត្ថបទ៖ បាន សុខរិទ្ធ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm