ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍​ចាប់​ពី​ថ្ងៃ​ទី១មេសាខាងមុខនេះតទៅ

2026/03/05 12:21:36 am        312

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនប្រជាពលរដ្ឋឆ្លងកាត់ (បើកជាអចិន្ត្រៃយ៍) ចាប់​ពី​ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះតទៅ ខណៈ​គម្រោង​សាង​សង់​ទាំងមូល​ ទាំងស្ពាន និង​ផ្លូវ​តភ្ជាប់​​សម្រច​បាន៩៦,៨៤%ហើយនោះ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្ដម ផន រឹម អ្នកនាំ​ពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

តាមរយៈបណ្ដាញសង្គម​នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញ​ពី​វឌ្ឍនភាពរួមនៃគម្រោងសាងសង់ស្ពាន​មិត្តភាពកម្ពុជា-ចិន មេគង្គ​ក្រចេះ​ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដោយមកដល់ពេលនេះ​សម្រេចបាន​ ៩៦, ៨៤% ហើយ​គ្រោង​នឹង​បើកជូនប្រជាពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ​២០២៦​តទៅ​(បើកជាអចិន្ត្រៃយ៍)។ អ្នកនាំពាក្យបានបញ្ជាក់ថា ចំពោះវឌ្ឍនភាព​ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបាន ៩៨,៤៤% ឯ​ការងារផ្លូវមេ និងផ្លូវខ្នែង ក៏សម្រេចបាន ៩៩,០៩%ហើយដែរ។

ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុង​ចំណោម​អាទិភាព​គន្លឹះ​ទាំង​៥ ​“មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់​កាល​ទី១។ ក្នុង​កិច្ច​ការ​អាទិភាពទី២ នៃបញ្ចកោណទី២ គឺជាការលើកកម្ពស់ការតភ្ជាប់ និងការ​បង្កើន​ប្រសិទ្ធ​ភាព​នៃ​វិស័យ​ដឹកជញ្ជូន។

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ជា​គម្រោង​យុទ្ធ​សាស្រ្តមួ​យ​ដ៏​សំខាន់​សម្រាប់​ការ​តភ្ជាប់ទំនាក់ទំនង និងជាក្តីសង្ឃឹមរវាងប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ត្រើយ​ខាង​កើត ​​និងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងលិច ទាំងការ​តភ្ជាប់​តំបន់​ដាច់​ស្រយាល​នៅ​ភូមិ​ភាគ​ឦសាន ​មកកាន់ទីប្រជុំជនតភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែល​មាន​ភាព​ប្រទាក់​ក្រឡាគ្នា​ជាមួយ​ផ្លូវ​ជាតិ​សំខាន់ៗ នៃបណ្តាខេត្តដទៃទៀត។

សូមជម្រាបជូនថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នេះត្រើយខាងកើតស្ថិតក្នុង ភូមិតា​លុស ឃុំបុសលាវ ស្រុកចិត្របុរី និង​ត្រើយខាងលិចស្ថិតក្នុង ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុក​ព្រែក​ប្រសព្វ​ ខេត្តក្រចេះ មានប្រវែងសរុប ១.៧៦១ម ទទឹង ១៣,៥ម ក្នុងនោះ គន្លងផ្លូវរថយន្តមាន ២គន្លង ទទឹង (៣,៥ម x ២), គន្លងផ្លូវទោចក្រយានមាន ២គន្លង ទទឹង (១,៧៥ម x ២), គន្លង​ផ្លូវ​ថ្មើរ​ជើងមាន ២គន្លង ទទឹង (១ម x ២), និងបង្កាន់ដៃស្ពានសងខាង ទទឹង (០,៥០ម x ២) មានសសរជើងស្ពានចំនួន ៣៦ដើម និងផ្លូវនាវាចរណ៍មានទំហំ ១០០ម x ១៥ម ផងដែរ។

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ត្រូវ​បាន​ប្រើ​ប្រាស់​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ប្រមាណជាង ១១៤​លាន​ដុល្លារ​អាម៉េរិក និងសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួត​ពិនិត្យ​បច្ចេក​ទេស​ដោយ​ក្រុម​ហ៊ុន​ទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន(WACC) បានប្រារព្ធ​ពិធី​បើក​ការដ្ឋាន​នៅ​ថ្ងៃ​ទី២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ អតីត​នាយករដ្ឋ​មន្ត្រី​ និង​បច្ចុប្បន្ន​ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm