ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ផ្សព្វផ្សាយគោលការណ៍​ឥណទាន​ពិសេស ដល់​សមាគម​មៀនប៉ៃលិន

2022/03/24 08:21:59 pm        652

ប៉ៃលិន៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តចុះផ្សព្វផ្សាយគោលការណ៍ឥណទានពិសេស របស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ ជូនដល់សមាជិកសមាគមមៀនប៉ៃលិន។

ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ​និងសហការី ​នាល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានបន្តចុះផ្សព្វផ្សាយគោលការណ៍​ឥណទាន​ពិសេស របស់រាជរដ្ឋាភិបាល ​ដំណាក់កាលទី២ ជូនដល់សមាជិកសមាគម​មៀន​ប៉ៃលិន។

ថ្លែងក្នុងពិធីសំណេះសំណាលឯកឧត្តម កៅ ថាច បានធ្វើការរំលឹកជូនអំពី​សវតា នៃ​គម្រោង​ហិរញ្ញប្បទាន​ពិសេស ​របស់រាជរដ្ឋាភិបាល​ ដំណាក់កាលទី១ចំនួន ៥០ លានដុល្លារអាមេរិក តាម​រយៈធនាគារ​អភិវឌ្ឍន៍ជនបទ​ និងកសិកម្ម ​និង​បា​ន​ជម្រាបបន្ថែមអំពីគោលដៅនៃគម្រោង​ហិរញ្ញប្បទាន​ ចំនួន៥០លានដុល្លារ ​ដំណាក់កាលទី២នេះផងដែរ។

លោកបណ្ឌិត បានធ្វើការពន្យល់ពី ​គោលការណ៍ឥណទាន ក្នុងគម្រោងឥណទាន​ពិសេសនេះ អំពី​ទ្រព្យធានាបំណុល ​ដើម្បីទទួលបានឥណទានថ្មី ឬឥណទានបន្ថែម និង អំពីលក្ខខណ្ឌមួយចំនួន​សម្រា​ប់​សមាជិក​សមាគម​មៀនប៉ៃលិន ​ចាំបាច់ត្រូវបំពេញ ​ដើម្បីចូលក្នុងលក្ខខណ្ឌ​ទទួល​បាន​ឥណទាន។ បន្ថែមលើនេះ ឯកឧត្តម បាន​លើក​យក​ព័ត៌មាន​ទីផ្សារជាពិសេស​លើ​បញ្ហា​មៀនប៉ៃលិន​ផងដែរ។

ឯកឧត្តម​ បានធ្វើការផ្តាំផ្ញើ​ដល់សមាជិក​សមាគម ​សូមមានផែនការច្បាស់លាស់ និង​ក្តាប់ឲ្យបានព័ត៌មានទីផ្សារ ​និងជាពិសេសត្រូវចុះបញ្ជីប្រព័ន្ធ​ GAP ​ឲ្យបានរួចរាល់ ដើម្បី​មានលទ្ធភាពអាចធ្វើការលក់ចេញទៅក្រៅប្រទេសបាន​ ជាពិសេសទីផ្សារប្រទេសចិន។

ជាមួយគ្នានេះ ​ឯកឧត្តម បានធ្វើការប្រគល់ជូនវត្ថុអនុស្សាវរីយ៍ ​ជូនដល់កសិករគំរូ នូវទូរស័ព្ទ​ក្នុង​ម្នាក់ចំនួន១គ្រឿង ​ដែលបានប្រើប្រាស់ឥណទាន​ចំគោលដៅ ​និងពង្រីក​អាជីវកម្មឲ្យមានកំណើន។

លោក ស្រេង ស្រៀង ​ប្រធានក្រុមប្រឹក្សាភិបាលសមាគមមៀនប៉ៃលិន​ បានលើកឡើងថា ជុំវិញ​ការដាំដុះមៀននេះ ប្រជាកសិករនៅក្រៅ ​និងក្នុង​សមាគម បានយកចិត្តទុកដាក់ខ្ពស់​នៅលើការ​ដាំដុះ ដែលបច្ចុប្បន្នកសិករទាំងនោះកំពុងអនុវត្តតាមការណែនាំរបស់ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ​ និងអង្គការដៃគូផ្សេងៗទៀត ​លើគម្រោងការ​ដាំដុះកសិកម្មល្អ ក្នុងនោះមាន​ប្រជាកសិករ​មួយចំនួន​ បាន​ទទួល​វិញ្ញាបនបត្ររួចហើយ ចំណែកសិករដែលមិនទាន់ទទួល​វិញ្ញាបនបត្រ​ ពួគគាត់កំពុងខិតខំប្រឹងប្រែងជម្រុញការដាំដុះ​ ឲ្យស្របតាមកសិកម្មល្អផងដែរ។

យោងតាកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកដល់ពេលនេះ ពិធីសារបច្ចេកទេស​រវាង​កម្ពុជា-ចិន បានឯកភាពជាគ្នារួចរាល់ហើយ ​គឺនៅរង់ចាំតែថ្ងៃចុះហត្ថលេខាប៉ុណ្ណោះ។ ក្នុងនោះបន្ទាប់ពីការចុះហត្ថលេខារួច ​កម្ពុជានឹងបញ្ជូន​របាយការណ៍ពាក់ព័ន្ធទៅភាគីចិនភ្លាម ដើម្បី​ឲ្យភាគីចិនវាយតម្លៃអំពី ​របាយការណ៍នោះ​ ដូច្នេះយើងរំពឹងថា​ យ៉ាងយូរ​ ២ ខែទៀត កម្ពុជា​នឹងអាចនាំចេញមៀនប៉ៃលិន ទៅកាន់ទីផ្សារចិនបាន​ តែចំពោះការយឺត ឬលឿន គឺវាស្រ័យទៅ​លើភាគីចិនផងដែរ៕អត្ថបទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm