បរទេសកាន់តែច្រើនត្រូវបានគេមើលឃើញចាកចេញពីអ៊ីរ៉ង់ កាត់តាមប្រទេសអាស៊ែបៃហ្សង់នាថ្ងៃពុធនេះស្របពេលជម្លោះនៅមជ្ឈិមបូព៌ា ចូលដល់ថ្ងៃទី ៥ ។អ្នក
ស្រី Wang Li Na គឺជាភ្ញៀវទេសចរចិនមួយរូបនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថាគាត់មានជើងហោះហើរកាលពីថ្ងៃម្សិលមិញ ប៉ុន្តែវាត្រូវបានលុបចោលវិញ ។ ដូច្នេះហើយខ្ញុំជ្រាបព័ត៌មានពីស្ថានទូតចិនដែលបានលើកឡើងថា ឲ្យពួកយើងចាកចេញពីកំពង់ផែមួយនេះ ។អ្នកស្
រីបន្តថា មិត្តរបស់គាត់បានបញ្ជូនគាត់មកទីនេះហើយគាត់ក៏បានឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសអាស៊ែបៃហ្សង់តែម្តង ។អ្នកស្រី
Li Na បានស្នាក់នៅទីក្រុង Karaj ស្ថិតនៅចម្ងាយ ៤២គ.មពីទីក្រុងតេអេរ៉ង់ ពេលដែលការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលចាប់ផ្តើម ។សារព័ត៌មានរដ្ឋ Azertac រាយការណ៍នៅថ្ងៃពុធនេះថា មនុស្សជាង ១ពាន់នាក់បានជម្លៀសចេញពីប្រទេសអ៊ីរ៉ង់ កាត់តាមច្រកព្រំដែន Astaraរបស់អាស៊ែបៃហ្សង់ ចាប់តំាងពីថ្ងៃទី ២៨ ខែកុម្ភៈ រហូតមក ៕