ពលរដ្ឋរត់ភៀសខ្លួនចេញពីការទម្លាក់គ្រាប់បែកនៅអ៊ីរ៉ង់ឆ្លងកាត់ព្រំដែនអាមេនី

2026/03/05 03:00:15 am        97

សារព័ត៌មានរដ្ឋរុស្ស៊ី Sputnik-Armenia រាយការណ៍ថា មនុស្សប្រហែល ៤០០នាក់ បានឆ្លងកាត់ព្រំដែនរវាងអ៊ីរ៉ង់ និងអាមេនី ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ក្នុងនោះមនុស្ស ៣០០នាក់ នៃអ្នកជម្លៀសខ្លួន គឺជាជនជាតិអ៊ីរ៉ង់ និងមនុស្សផ្សេងទៀត គឺជាជនបរទេស រួមទាំងជនជាតិរុស្ស៊ី ៣១នាក់ផងដែរ ។

សារព័ត៌មានរុស្ស៊ី រាយការណ៍ថា ស្ថានទូតរុស្ស៊ីនៅទីក្រុងតេអេរ៉ង់ បានណែនាំឲ្យប្រើប្រាស់ប្រទេសអាល់មេនី និងអាស៊ែបៃហ្សង់ ជាទីតាំងជម្រៀសខ្លួន ។

ជនជាតិទួរគីម្នាក់រស់នៅក្នុងទីក្រុង Tbilisi ប្រទេសហ្សកហ្ស៊ី និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅច្រកឆ្លងកាត់ព្រំដែនថា លោកបានចំណាយប្រាក់ ២០០ដុល្លារ ដើម្បីធ្វើដំណើរតាមរថយន្តឈ្នួល ចេញពីទីក្រុងតេអេរ៉ង់ ឆ្ពោះទៅកាន់ព្រំដែនអាមេនី ។ លោកថា គ្មានការធ្វើចរាចរណ៍តាមផ្លូវអាកាសនោះទេ ដោយសារតែការទម្លាក់គ្រាប់បែកឥតឈប់ឈរ ។

ចំណែកឯលោក Amir Zakhari គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងតេអេរ៉ង់ និយាយថា ការទម្លាក់គ្រាប់កើតមាន ៥០-៦០លើកជារៀងរាល់ថ្ងៃ ។ ទីក្រុងមួយនេះត្រូវបានគេបោះបង់ចោល ពេលដែលមនុស្សរត់ភៀសខ្លួនទៅកាន់តំបន់ជនបទ ឬស្នាក់នៅក្នុងផ្ទះ ។

លោកបន្តថា ហាងលក់ចំណីអាហារ មន្ទីរពេទ្យ និងស្ថានីយប្រេង នៅដំណើរការធម្មតាទេ ប៉ុន្តែវាគួរឲ្យខ្លាចខ្លាំងណាស់ ។ គេមិនអាចស្មានដឹងបានឡើយសម្រាប់គ្រួសារមានកូនតូចៗ ៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm       
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        90
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ

2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm