យោធាអ៊ីស្រាអែលនិយាយថា ពួកគេបានវាយប្រហារ និងបំផ្លាញទីស្នាក់ការនុយក្លេអ៊ែរសម្ងាត់ ដែលពួកគេបញ្ជាក់ថា ជាទីតាំង Min Zadai របស់ប្រទេសអ៊ីរ៉ង់ ។
អ្នកនាំពាក្យយោធាអ៊ីស្រាអែលលោក Effie Defrin និយាយថា ទីតាំងនោះ អ៊ីរ៉ង់មានបំណងអភិវឌ្ឍសមត្ថភាព និងចំណេះដឹងឆ្ពោះទៅរកការសម្រេចបានអាវុធនុយក្លេអ៊ែរ ដោយរូបលោកពុំបានផ្តល់ភ័ស្តុតាងណាមួយសម្រាប់អំណះអំណាងរបស់លោកនោះឡើយ ។
លោកបន្តថា របបអ៊ីរ៉ង់ បានឆ្ពោះទៅរកការផលិតអាវុធនៅទីតាំងក្រោមដី បន្ទាប់ពីជម្លោះជាមួយអ៊ីស្រាអែល កាលពីខែមិថុនា ឆ្នាំ ២០២៥ ។
លោក Defrin បានបញ្ជាក់ផងដែរថា កងទ័ពអ៊ីស្រាអែល បានសម្លាប់មេបញ្ជាការកងកម្លាំង Quds របស់អ៊ីរ៉ង់លោក Daoud Ali Zadeh នៅក្នុងការវាយប្រហារមួយលើទីក្រុងតេអេរ៉ង់ ។
លោកថា លោក Alizadeh គឺជាប្រតិបត្តិកររបស់ក្រុមហេសបូឡា តំណាងឲ្យរបបអ៊ីរ៉ង់ ហើយជាអ្នកទទួលខុសត្រូវការសប្របសម្រួលការចូលរួមប្រយុទ្ធប្រឆាំងអ៊ីស្រាអែល ។ គាត់ព្យាយាមវាយប្រហារអ៊ីស្រាអែលពីទឹកដីលីបង់ ហើយពួកយើងបានវាយប្រហារសម្រាប់គាត់នៅក្នុងទឹកដីអ៊ីរ៉ង់ ៕