ស្ថាប័នបោះឆ្នោតថៃ អះអាងលទ្ធផលបោះឆ្នោតផ្លូវការ ដោយបើកផ្លូវឲ្យមានសភាថ្មី

2026/03/05 03:11:05 am        42


គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ បានអនុម័តជាផ្លូវការនូវលទ្ធផល សម្រាប់អាសនៈចំនួន ៤៩៩ ក្នុងចំណោម ៥០០ នៅក្នុងការបោះឆ្នោតសកល កាលពីខែកុម្ភៈ ដោយការប្រកាសនេះបើកផ្លូវឲ្យមានការកោះប្រជុំសភាថ្មី ហើយដំណើរការបង្កើតរដ្ឋាភិបាលថ្មីមួយ។

យោងតាមច្បាប់ សភាថ្មីត្រូវតែប្រជុំក្នុងរយៈពេល ១៥ថ្ងៃ បន្ទាប់ពីមានការទទួលស្គាល់ផ្លូវការនេះ។ សភានឹងជ្រើសរើសប្រធានសភា និងអនុប្រធានសភា ហើយបន្ទាប់មកនឹងជ្រើសរើសនាយករដ្ឋមន្ត្រី ដែលនឹងចាប់ផ្ដើមមានវិធានការ ដើម្បីបង្កើតរដ្ឋាភិបាល។

ការអះអាងនូវលទ្ធផលនេះ បង្ហាញថា គណបក្សភូមិចៃថៃ (Bhumjaithai) របស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ទទួលបាន ១៩១អាសនៈ ដោយតាមមកដោយគណបក្សប្រជាជន (People’s Party) ១២០អាសនៈ គណបក្សភឿថៃ (Pheu Thai) ៧៤អាសនៈ និងគណបក្សក្លាថាំ (Kla Tham) ៥៨អាសនៈ។

មន្ត្រីម្នាក់ពីគណបក្សភូមិចៃថៃម បានប្រាប់សារព័ត៌មាន Reuters ថា រដ្ឋាភិបាលថ្មីមួយត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមធ្វើការនៅក្នុងខែមេសា។

យ៉ាងណាក្ដី គណៈកម្មការបានឲ្យដឹងថា ខ្លួននៅតែត្រូវការពេលវេលា ដើម្បីស៊ើបអង្កេតពាក្យបណ្តឹងចំនួន ២៤៦ករណី ដែលទាក់ទងនឹងការបោះឆ្នោតនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        89
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        125
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm