អង្គការសហប្រជាជាតិ​បើក​កិច្ចប្រជុំ​បន្ទាន់​លើក​ទី​២ ស្ដីពី​វិបត្តិ​អ៊ុយ​ក្រែ​ន

2022/03/24 09:39:28 pm        1.1 K

​UN៖ មហាសន្និបាត​អង្គការសហប្រជាជាតិបាន​ជួបប្រជុំគ្នា​កាលពី​ថ្ងៃ​ពុធ ​សម្រាប់​កិច្ចប្រជុំ​បន្ទាន់​លើក​ទី​ពីររបស់ខ្លួនស្តីពី​វិបត្តិ​អ៊ុយ​ក្រែ​ន ​ចាប់តាំងពី​រុស្ស៊ី​បាន​វាយលុក​ចូល​ប្រទេស​នេះ​កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ​។

​ដំណោះស្រាយ​ដាក់ចេញ​ដោយ​អ៊ុយ​ក្រែ​ន ​និង​រដ្ឋ​សមាជិក​ផ្សេងទៀត​លើ​ផលវិបាក​មនុស្សធម៌ ​នៃ​ការវាយលុក​លើអ៊ុយ​ក្រែ​ន ការអំពាវនាវ​រក​ដំណោះស្រាយ​ការវាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ​សម្រាប់ការបង្កើត​ស្ថានភាព​មនុស្សធម៌​ធ្ងន់ធ្ងរ​ដោយ​ជំរុញឱ្យមាន​ច្រករបៀង​មនុស្សធម៌ និង​ទាមទារ​ឱ្យបញ្ឈប់​ការប្រយុទ្ធ និង​ដក​កងទ័ព​។ លោក Sergiy Kyslytsya តំណាង​អចិន្ត្រៃយ៍​ប្រទេស​អ៊ុយ​ក្រែ​ន​ប្រចាំ​អង្គការសហប្រជាជាតិបាន​និយាយថា ប្រជាជន​អ៊ុយ​ក្រែ​ន​រាប់ពាន់នាក់​បាន​បាត់បង់​ជីវិត​ក្នុង​មួយខែ​កន្លងទៅនេះ ទាំង​បុរស និង​ស្ត្រី ក្មេង ចាស់ ជន​ស៊ីវិល និង​យោធា​។ ពួកគេ​បានស្លាប់​ដោយ​សារតែ​រុស្ស៊ី​សម្រេចចិត្ត​វាយប្រហារ​។ វាយប្រហារ​មកលើ​អ៊ុយ​ក្រែ​ន វាយប្រហារ​សន្តិភាព វាយ​ប្រហារ​យើងទាំងអស់គ្នា​។ រាល់ថ្ងៃសង្គ្រាម​រុស្ស៊ី​ធ្វើឱ្យស្ថានភាព​មនុស្សធម៌​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។

​វា​បាន​ឈានដល់​កម្រិត​នៃ​គ្រោះមហន្តរាយ​មនុស្សធម៌​រួចហើយ​។ ប្រជាជន​កំពុង​ស្រេកឃ្លាន ស្លាប់​នៅក្នុង​តំបន់​ដែល​ត្រូវបាន​រុស្ស៊ី​កាន់កាប់ ឬ​ឡោមព័ទ្ធ​។ ប្រជាជន​កំពុង​ត្រូវបាន​គេ​សម្លាប់ ​ក្នុងការ​ប៉ុន​ប៉ង​រត់​ភៀសខ្លួន​ពី​តំបន់​ដែលមាន​ជម្លោះ​។ វិបត្តិ​មនុស្សធម៌​មិនមែនជា​គ្រោះធម្មជាតិ​នោះទេ​។ វា​ត្រូវ​បាន​បង្កើតឡើង​ដោយ​មនុស្ស​។ ប្រទេស​ណាក៏​ដោយ​ដែល​ខិតខំ​ប្រឹងប្រែង ​ក្នុងការ​ដោះស្រាយ​គ្រា​អាសន្ន​ផ្នែក​មនុស្សធម៌ក្នុងប្រទេសអ៊ុយ​ក្រែ​ន ត្រូវតែ​ច្បាស់លាស់អំពី​អ្វីដែល​បង្ក​ឱ្យមាន​ភាព​អាសន្ន​នេះ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1106
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        554
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        249

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm