មនុស្ស ៨៧ នាក់បានស្លាប់ បន្ទាប់ពីនាវាចម្បាំងអ៊ីរ៉ង់ត្រូវបានវាយប្រហារដោយមីស៊ីលផ្លោងអាមេរិកនៅក្បែរសមុទ្រស្រីលង្កា

2026/03/05 08:14:09 am        94

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ នាវិកយ៉ាងហោចណាស់ ៨៧ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ បន្ទាប់ពីនាវាចម្បាំងអ៊ីរ៉ង់មួយគ្រឿងត្រូវបានវាយប្រហារដោយមីស៊ីលផ្លោងអាមេរិកនៅជិតប្រទេសកោះស្រីលង្កានៅអាស៊ីខាងត្បូង។

កាសែតក្នុងស្រុក Daily Mirror ជាភាសាអង់គ្លេស បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសស្រីលង្កា លោក Vijhita Hearth បាននិយាយថា សាកសពនាវិកចំនួន ៨៧ នាក់ត្រូវបានរកឃើញ ហើយប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងបន្តនៅក្នុងដែនទឹកនៃទីក្រុង Galle ភាគខាងត្បូង។

ខណៈនាវិក៣២ នាក់ផ្សេងទៀតនៃនាវា IRIS Dena បានរងរបួស និងកំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ Karapitiya Teaching Hospital ក្នុងទីក្រុង Galle នាវាចម្បាំងអ៊ីរ៉ង់កំពុងដឹកសមាជិកនាវិកចំនួន ១៨០ នាក់។លោក Hearth បានបន្ថែមថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងបន្តនៅក្នុងដែនទឹកនៃទីក្រុង Galle ភាគខាងត្បូង។ 

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានបញ្ជាក់ថា កងកម្លាំងអាមេរិកបានវាយប្រហារនាវាចម្បាំងអ៊ីរ៉ង់ ដែលបានចូលរួមក្នុងសមយុទ្ធកងទ័ពជើងទឹកនៅក្បែរសមុទ្រឥណ្ឌាកាលពីខែមុន។

លោក Hegseth បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅមន្ទីរបញ្ចកោណថា នៅក្នុងមហាសមុទ្រឥណ្ឌា នាវាមុជទឹកអាមេរិកមួយគ្រឿងបានបាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់មួយគ្រឿងដែលគិតថាវាមានសុវត្ថិភាពនៅក្នុងដែនទឹកអន្តរជាតិ។

លោកថាផ្ទុយទៅវិញ នាវានោះត្រូវបានបាញ់ពន្លិចដោយមីស៊ីលបាញ់ចេញពីក្រោមទឹក។ នេះគឺជាការលិចលើកដំបូងនៃនាវាសត្រូវដោយមីស៊ីលប្រភេទនេះរបស់អាមេរិក ចាប់តាំងពីសង្គ្រាមលោកលើកទី២។អ្នកនាំពាក្យកងទ័ពជើងទឹកស្រីលង្កា លោក Buddhika Sampath បាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះរួមគ្នាមួយត្រូវបានចាប់ផ្តើមបន្ទាប់ពីនាវានេះបានហៅទូរស័ព្ទសុំជំនួយដោយនិយាយថានាវាត្រូវបានវាយប្រហារ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ពន្យារពេលពិធីបុណ្យសពផ្លូវរដ្ឋសម្រាប់មេដឹកនាំកំពូល Khamenei ខណៈការវាយប្រហារពីអាមេរិក នៅតែបន្ត
2026/03/05 10:12:54 am        1
ការស៊ើបអង្កេតរបស់ UN បង្ហាញថា សង្គ្រាមនៅអ៊ីរ៉ង់ បានបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ
2026/03/05 10:08:35 am        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិននឹងបញ្ជូនប្រេសិតទៅកាន់មជ្ឈិមបូព៌ា ដើម្បីសម្របសម្រួលសន្តិភាព
2026/03/05 10:05:27 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូត៖ និស្សិតកម្ពុជាជាង២០០នាក់នៅអ៊ីស្រាអ៊ែល និងមួយចំនួននៅអារ៉ាប់មានសុវត្ថិភាព ខណៈស្ថានទូតខ្មែរកំពុងតាមដានដោយយកចិត្តទុកដាក់ដើម្បីសុវត្ថិភាពរបស់ពួកគេ

2026/03/05 11:02:51 am
​កម្ពុជា-ធុរកិច្ចអាស៊ាន-អឺរ៉ុប បើកកិច្ចសន្ទនាលើអាទិភាពសំខាន់ៗ នៃ​ការ​ចាក​ចេញ​ប្រទេស​អភិវឌ្ឍន៍​តិចតួរបស់កម្ពុជា
2026/03/05 10:54:38 am
​ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន រៀបចំកិច្ចប្រជុំពិភាក្សាលើករណីការសាងសង់ពង្រីកផ្លូវ ៨០ គីឡូម៉ែត្រ ស្ថិតក្នុងខេត្តក្រចេះ នៃគម្រោងវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងត៍ និងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
2026/03/05 10:48:06 am
​អាម៉េរិកលុបចោលពន្ធបដិការអត្រា១៩% ដោយងាកមកអនុវត្តពន្ធថ្មី ១៥% ជា​អត្រា​ទាប​ជាង​មុន
2026/03/05 10:34:17 am
​អតីតយុទ្ធជននៃគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន៥០នាក់ទទួលបានអំណោយផ្ទះថ្មី នៅខេត្តត្បូងឃ្មុំ
2026/03/05 10:24:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/04 07:02:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/01 09:11:59 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/04 01:35:59 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/03 12:32:00 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am