ឯកឧត្តម ប៉ែន បូណា៖ «ព័ត៌មាន គឺជាអាវុធយុទ្ធសាស្ត្រ ក្នុងយុគសម័យបច្ចេកវិទ្យាទំនើប»

2026/03/05 04:05:04 pm        309

«នៅក្នុងយុគសម័យបច្ចុប្បន្នដែលបច្ចេកវិទ្យាព័ត៌មានបានរីកលូតលាស់យ៉ាងខ្លាំង ព័ត៌មានត្រូវបានចាត់ទុកជាអាវុធយុទ្ធសាស្ត្រដ៏មានសារសំខាន់បំផុតដែលមិនអាចមើលស្រាលបានឡើយ»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមបានអញ្ជើញជាអធិបតី និងជាវាគ្មិនក្នុងសិក្ខាសាលាតម្រង់ទិស ស្ដីពី «ប្រសិទ្ធភាពព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ» នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាស្វាគមន៍ពីឯកឧត្តមឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីកងរាជអាវុធហត្ថប្រមាណជាង ១៥០ នាក់។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តសង្កត់ធ្ងន់ថា សមត្ថកិច្ចនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបានខិតខំបំពេញការងារយ៉ាងសកម្ម ដោយបានលះបង់ពេលវេលា កម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ទាំងយប់ ទាំងថ្ងៃ ដោយគ្មានពេលសម្រាកថ្ងៃបុណ្យ ឬថ្ងៃចុងសប្តាហ៍ឡើយ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។ ដូច្នេះ គុណតម្លៃទាំងនេះគួរត្រូវបានបង្ហាញឱ្យប្រជាពលរដ្ឋបានយល់ដឹងយ៉ាងទូលំទូលាយតាមរយៈការផ្សព្វផ្សាយជាបុរេសកម្ម និងប្រកបដោយប្រសិទ្ធភាពដោយប្រើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម័យទំនើប។ ឯកឧត្តម ប៉ែន បូណា បន្តទៀតថា ទន្ទឹមនឹងនោះដែរ ការឆ្លើយតបយ៉ាងសកម្មចំពោះ ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ព័ត៌មានក្លែងក្លាយ និងការបំផ្លើសបំភ្លៃនានា តែហ៊ានទទួលស្គាល់ព័ត៌មានពិត គឺជាការងារចាំបាច់ដែលត្រូវធ្វើដំណាលគ្នា ដើម្បីរក្សាទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើសមត្ថកិច្ច។ ក្នុងន័យនេះ ឯកឧត្តមបានថ្លែងកោតសរសើរចំពោះក្រុមការងារព័ត៌មាននិងនាំពាក្យរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសក្រោមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដែលបានធ្វើការងារនេះបានយ៉ាងល្អ។ ឯកឧត្តមក៏បានចែករម្លែកគន្លឹះសំខាន់ៗជាច្រើនដល់សិក្ខាកាមដើម្បីយល់ដឹងបន្ថែមពីព័ត៌មាននិងសាធារណមតិ។

សូមបញ្ជាក់ថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ចំនួន ៤ រួមមាន៖ ១. យល់ដឹងពីកិច្ចការនាំពាក្យ និងការផ្សព្វផ្សាយព័ត៌មាន, ២. ចែករំលែកពីបទពិសោធកិច្ចការនាំពាក្យ និងការផ្សព្វផ្សាយព័ត៌មាន, ៣. បង្កើននូវជំនាញអ្នកនាំពាក្យ និងក្រុមព័ត៌មានប្រកបដោយវិជ្ជាជីវៈ និង៤. កសាងបណ្តាញរវាងអ្នកនាំពាក្យ និងក្រុមព័ត៌មាន៕

អត្ថបទដែលទាក់ទង

ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        88
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        262
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm