រដ្ឋមន្ត្រីការបរទេសចិន៖ ចិននឹងបញ្ជូនប្រេសិតទៅកាន់មជ្ឈិមបូព៌ា ដើម្បីសម្របសម្រួលសន្តិភាព

2026/03/05 05:05:27 pm        173

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន កាលពីថ្ងៃពុធ (៤ មីនា) ម្សិលមិញនេះ លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន បានថ្លែងទៅកាន់សមភាគីអារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទដាច់ដោយឡែកពីគ្នាថា ប្រទេសចិន នឹងបញ្ជូនប្រេសិតពិសេសទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីធ្វើការសម្របសម្រួល ខណៈជម្លោះក្នុងតំបន់នេះ នៅតែបន្តរីករាលដាលខ្លាំង។

ក្នុងកិច្ចសន្ទនាជាមួយរដ្ឋមន្ត្រីអារ៉ាប៊ីសាអ៊ូឌីត លោក Wang បានលើកឡើងថា ប្រទេសចិន វាយតម្លៃខ្ពស់ចំពោះភាពអត់ធ្មត់របស់អារ៉ាប៊ីសាអ៊ូឌីត និងការប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះតាមរយៈមធ្យោបាយសន្តិវិធី។ លោកបន្តថា ចិនតែងតែជាកម្លាំងនៃសន្តិភាព និងត្រៀមខ្លួនជាស្រេចក្នុងការបន្តដើរតួនាទីប្រកបដោយស្មារតីស្ថាបនា ដោយក្នុងនោះ ចិននឹងបញ្ជូនប្រេសិតពិសេសទទួលបន្ទុកបញ្ហាមជ្ឈិមបូព៌ា ទៅកាន់បណ្តាប្រទេសក្នុងតំបន់ ដើម្បីអនុវត្តកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល។

លោក Wang បញ្ជាក់ថា ការរីករាលដាល និងការកើនឡើងនៃជម្លោះនៅមជ្ឈិមបូព៌ា ដែលបច្ចុប្បន្នកំពុងជះឥទ្ធិពលដល់អារ៉ាប៊ីសាអ៊ូឌីត និងបណ្តាប្រទេសឈូងសមុទ្រផ្សេងទៀត គឺជាអ្វីដែលចិនមិនចង់ឃើញនោះទេ។ លោកបន្ថែមថា ទោះក្នុងហេតុផលណាក៏ដោយ ការប្រើប្រាស់កម្លាំងយោធាដោយមិនរើសមុខគឺមិនអាចទទួលយកបានឡើយ។ ប្រមុខការទូតចិនរូបនេះ បានជំរុញយ៉ាងខ្លាំងដល់គ្រប់ភាគីទាំងអស់ ឱ្យបញ្ឈប់រាល់ប្រតិបត្តិការយោធា វិលមករកការសន្ទនា និងការចរចាឱ្យឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបង្ការកុំឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើង។

នៅក្នុងកិច្ចសន្ទនាដាច់ដោយឡែកមួយទៀតជាមួយរដ្ឋមន្ត្រីការបរទេសនៃអេមីរ៉ាតអារ៉ាប់រួម លោក Wang បានសង្កត់ធ្ងន់ថា «បន្ទាត់ក្រហម» ក្នុងការការពារជនស៊ីវិលក្នុងជម្លោះ មិនត្រូវរំលោភបំពានដាច់ខាត ហើយគោលដៅមិនមែនយោធា រួមទាំងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងថាមពល ក៏មិនគួរត្រូវបានវាយប្រហារនោះដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        211
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        252
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm