អាម៉េរិកលុបចោលពន្ធបដិការអត្រា១៩% ដោយងាកមកអនុវត្តពន្ធថ្មី ១៥% ជា​អត្រា​ទាប​ជាង​មុន

2026/03/05 05:34:17 pm        352

អនុ​ប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថាពន្ធគយបដិកាដែលសហរដ្ឋអាម៉េរិក កំណត់​លើ​ទំនិញកម្ពុជាក្នុងអត្រា ១៩% ត្រូវបានលុបចោលដោយស្វ័យប្រវត្តិ ដោយ​ងាក​មក​អនុវត្ត​អត្រា​ពន្ធថ្មី ១៥% ដែលមានអត្រាទាបជាងមុន បន្ថែមលើ (Most-favored-nation) ដែល​ជា​គោលការណ៍ស្នូលកំណត់ដោយ អង្គការពាណិជ្ជកម្មពិភពលោក (WTO)។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើក​ឡើង​ក្នុង​កិច្ចសម្ភាសន៍ក្នុងកម្ម វិធីកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ក្រោមមូលបទ "ការ​ផ្លាស់​ប្តូរ​អាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម" នៅថ្ងៃទី៤ ខែមីនា ឆ្នាំ​២០២៦ថា ជុំវិញពន្ធបដិការដែលប្រធានាធិបតីសហរដ្ឋអាម៉េរិក បានកំណត់​លើ​ទំនិញ​កម្ពុជា​ក្នុង​អត្រា ​១៩% ត្រូវបានលុបចោលដោយស្វ័យប្រវត្តិរួចហើយ បន្ទាប់ពីតុលាការ​កំពូល​សហរដ្ឋ​អាម៉េរិក​សេច​ក្តីសម្រេចកាលពីពេលថ្មីៗ បច្ចុប្បន្នបាន ងាកមកអនុវត្តអត្រាពន្ធថ្មី ១៥% តាម​មាត្រា ១២២ ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៧៤។ ចំពោះការអនុវត្តពន្ធថ្មីនេះ មានរយៈពេល ត្រឹម​ ១៥០ ថ្ងៃប៉ុណ្ណោះ ដោយបូកបញ្ចូលជាមួយ MFN (Most-favored-nation) ដែល​ជា​គោលកា​រណ៍​ស្នូលកំណត់ដោយ អង្គការពាណិជ្ជកម្មពិភពលោក (WTO)។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា អ្វីដែលជាក្តីកង្វល់ បន្ទាប់ពីការអនុវត្តពន្ធបដិការថ្មី ១៥% មាន​រយៈ​ពេល ១៥០ ថ្ងៃ ត្រូវ បានបញ្ចប់ កម្ពុជាក៏ដូចជាពិភពលោកទាំងមូល ដោយមិនដឹងថា ប្រធានា​ធិបតីសហរដ្ឋអាម៉េរិក នឹងអនុវត្តតាមមាត្រាណាបន្ថែម ទៀតនោះទេ តែយ៉ាងក៏ដោយ កម្ពុជា​នៅ​តែបន្តនីតិវិធីលើបទប្បញ្ញត្តិផ្សេងៗរបស់ខ្លួន លើការស្នើរសុំពន្ធដិការនេះបន្ថែម ដែល​បញ្ហា​នេះ ឯកឧត្តមរំពឹងថា កម្ពុជានឹងទទួលបានអត្រាពន្ធទាបជាងមុន ដែល​បាន​កំណត់​លើ​ទំនិញ​កម្ពុជា​ក្នុងអត្រា ១៩% ។

ជុំវិញពន្ធបដិការនេះ, អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា ការ​អនុវត្តអត្រាពន្ធ ១៥% នៅក្នុងរយៈពេល១៥០ថ្ងៃនេះ គឺមិនមាន​ការ​ប៉ះ​ពាល់​ខ្លាំង​ដល់​កម្ពុជា​នោះ​ទេ ​ខណៈកន្លងមកប្រទេសកម្ពុជាអនុវត្តលើអត្រា១៩%។ ដែលបញ្ហានេះ គឺមិន​មាន​ការ​ប៉ះពាល់​ដល់​ការប្រកួតប្រជែងរបស់កម្ពុជាឡើយ ខណៈកម្ពុជាក្នុងពេលបច្ចុប្បន្ននៅទទួលបាន EBA ក៏ដូច GSP (លើមុខទំនិញមួយចំនួន) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗជាដើម។

សូមរំលឹកថា ជុំវិញអត្រាពន្ធបដិការនេះ នាពេលកន្លងមក សហរដ្ឋ​អាម៉េរិក​បាន​ដាក់​ចេញ​ពន្ធ​បដិការ​ប្រមាណ ៤៩% បន្ទាប់មកនៅថ្ងៃ ទី២ ខែមេសា ឆ្នាំ២០២៥ សហរដ្ឋ​អាម៉េរិក​បាន​ទម្លាក់​មក​នៅត្រឹម ៣៦% ហើយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានទម្លាក់បន្ថែម ទៀតមកនៅត្រឹម ១៩%​ ខណៈបច្ចុប្បន្នបន្ទាប់ពីតុលាការកំពូលសហរដ្ឋអាម៉េរិក សេចក្តី​សម្រេច​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​ពន្ធបដិការត្រូវ បានទម្លាក់មកនៅក្នុងអត្រាពន្ធថ្មី ១៥% បញ្ចូលជាមួយ MFN មានអត្រារង្វង់ ១៨​ ទៅ ១៩% ដែលជាគោលការណ៍ស្នូល កំណត់ ដោយអង្គការពាណិជ្ជកម្មពិភពលោក (WTO)៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm