សម្ដេចតេជោ ជំរុញឱ្យគណបក្សប្រជាជនកម្ពុជា និង​គណបក្ស​ជម្រើស​ថ្មី​អាល្លឺម៉ង់​ពិនិត្យ​លទ្ធ​ភាព​ពង្រីក​កិច្ច​សហប្រតិបត្តិការបន្ថែមជាមួយគ្នា

2026/03/05 06:52:39 pm        327

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និង​ជា​ប្រធាន​គណបក្សប្រជាជនកម្ពុជា បានជំរុញឱ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សជម្រើសថ្មី (AfD) អាល្លឺម៉ង់ ពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមជាមួយគ្នា។

សម្តេចតេជោ ហ៊ុន សែន បានជំរុញបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក ភីតធឺ អាល់មែន (Peter Altmann) សមាជិកក្រុមប្រឹក្សាភិបាលនៃគណបក្សជម្រើសថ្មី របស់អាល្លឺម៉ង់ (AfD) មាន​មូល​ដ្ឋានប្រចាំទីក្រុង Karlsruhe ប្រទេសអាល្លឺម៉ង់ ចូលជួបសម្ដែងការគួរសម នៅ​វិមាន​សាម​គ្គីភាព​នៃព្រឹទ្ធសភាជាតិ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជា​កិច្ច​ចាប់​ផ្ដើម​សម្ដេច​តេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះលោក ភីតធឺ អាល់មែន ក្នុង​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​។ សម្ដេចតេជោ សង្ឃឹមថា ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា លោក​នឹងទទួលបានការរីករាយ និងបានទស្សនានូវការអភិវឌ្ឍនានា និង​បាន​ឃើញ​នូវ​កម្ពុជា​ពិត​តាម​រយៈ​ទិដ្ឋភាព​ជាក់ស្ដែង។

លោក ភីតធឺ អាល់មែន បានសម្ដែងនូវការ​អរគុណ​​ចំពោះសម្ដេចតេជោ ដែល​បាន​អនុញ្ញាត​ឱ្យ​រូប​លោក​បានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ លោកបានលើកឡើងថា លោក​ធ្លាប់​តែ​អាន​នូវ​ប្រវត្តិ​សាស្រ្ដ និងប្រវត្តិរបស់សម្ដេចតេជោ ឬក៏ឮឈ្មោះសម្ដេចតេជោ នៅ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​នៅ​តំបន់អឺរ៉ុប ជាពិសេសនៅប្រទេសកំណើតរបស់លោក ប៉ុន្ដែនៅថ្ងៃនេះ លោក​មាន​ឱកាស​បាន​ជួប​សម្ដេចតេជោ ដោយ​ផ្ទាល់​ដោយ​លោក​ពិត​ជា​ស្ញប់​ស្ញែង​ចំពោះ​ការ​ពលីកម្ម​ក្នុង​ការ​ដឹក​នាំ​ប្រទេសក​ម្ពុជា​នាពេលកន្លងមក។

លោក ភីតធឺ អាល់មែន បានសរសើរចំពោះប្រទេសកម្ពុជា ដែលមានការអភិវឌ្ឍ ជា​ពិសេស​លោក​បញ្ជាក់​ថា ​កម្ពុជា គឺជាប្រទេសដ៏ស្រស់ស្អាត ហើយ​លោក​ពិត​ជា​ស្រឡាញ់​ចំពោះ​ប្រទេស​កម្ពុជា​ខ្លាំ​ង​ណាស់​នៅ​ពេលដែលលោកបានមកដល់ដោយផ្ទាល់នៅកម្ពុជា។

ក្នុង​ឱកាសនោះសម្ដេចតេជោ និងលោក ភីតធឺ អាល់មែន បានពិភាក្សា​អំពី​ទិស​ដៅ​ខាង​មុខ​ដើម្បី​ពិនិ​ត្យ​មើល​លទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជា​ពិសេស​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​គណបក្សប្រជាជនកម្ពុជា និងក្របខណ្ឌនៃគណបក្សជម្រើថ្មី លើពីនេះ​ជំរុញ​ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា និងប្រទេសអាល្លឺម៉ង់ផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        217
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm