ចៅក្រមអាមេរិក បង្គាប់ឱ្យរដ្ឋបាលចាប់ផ្ដើមដំណើរការសងប្រាក់ពន្ធរបស់លោក Trump ឱ្យទៅអ្នកនាំចូលវិញ

2026/03/05 07:01:40 pm        193

កាលពីថ្ងៃពុធ (៤ មីនា) ចៅក្រមនៃតុលាការពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបង្គាប់ឱ្យរដ្ឋាភិបាលចាប់ផ្តើមសងប្រាក់វិញ រួមទាំងការប្រាក់ ដែលអាចមានចំនួនរហូតដល់រាប់ពាន់លានដុល្លារ ទៅឱ្យក្រុមអ្នកនាំចូលដែលបានបង់ពន្ធគយដ៏ទូលំទូលាយរបស់លោកប្រធានាធិបតី Donald Trump បន្ទាប់ពីតុលាការកំពូលបានសម្រេចកាលពីខែមុនថា ប្រាក់ពន្ធនោះជាការប្រមូលដោយខុសច្បាប់។

ឯកសារតុលាការបានឱ្យដឹងថា ចៅក្រម Richard Eaton នៃតុលាការពាណិជ្ជកម្មអន្តរជាតិសហរដ្ឋអាមេរិក ប្រចាំតំបន់ Manhattan បានបង្គាប់ឱ្យរដ្ឋាភិបាលសម្រេចបញ្ចប់ការគណនាថ្លៃដើមនៃការនាំចូលទំនិញរាប់លានជើង ចូលទៅកាន់សហរដ្ឋអាមេរិក ដោយមិនបូកបញ្ចូលពន្ធគយឡើយ។ លោកក៏បានបង្គាប់ឱ្យមានការសងប្រាក់ពន្ធគយនោះវិញ រួមជាមួយនឹងការប្រាក់ផងដែរ។

គួរឱ្យដឹងថា នៅពេលទំនិញត្រូវបាននាំចូលទៅអាមេរិក អ្នកនាំចូលត្រូវបង់ប្រាក់ក្នុងចំនួនប៉ាន់ស្មានមួយនៅពេលទំនិញទៅដល់ ហើយចំនួននោះនឹងត្រូវសម្រេចជាស្ថាពរនៅប្រហែល ៣១៤ ថ្ងៃក្រោយមក ដែលជាដំណើរការមួយហៅថា «ការទូទាត់បញ្ជី»។

លោកចៅក្រម Eaton បានណែនាំឱ្យទីភ្នាក់ងារគយ និងការពារព្រំដែន (CBP) សម្រេចលើថ្លៃដើមនាំចូលនៃទំនិញទាំងនោះដោយមិនបូកបញ្ចូលពន្ធ ហើយសងប្រាក់ពន្ធដែលលើសនោះ ត្រឡប់ទៅវិញ។ លោកបាននិយាយថា ភ្នាក់ងារនេះគួរតែអាចរៀបចំប្រព័ន្ធរបស់ខ្លួនដើម្បីចេញប្រាក់សំណង ដែលជាកិច្ចការធ្វើឡើងជាទៀងទាត់ នៅពេលអ្នកនាំចូលបង់ប្រាក់លើសពីការប៉ាន់ស្មាន។

នៅក្នុងឯកសារតុលាការ ទីភ្នាក់ងារ CBP លើកឡើងថា ភារកិច្ចក្នុងការសម្រេចថ្លៃដើមនាំចូលដោយមិនគិតពន្ធគយនេះ គឺជា «រឿងមិនធ្លាប់មានពីមុនមក» បើគិតតាមទំហំការងារ ហើយអាចតម្រូវឱ្យមានការត្រួតពិនិត្យដោយផ្ទាល់លើឯកសារនាំចូលច្រើនជាង ៧០ លានច្បាប់។ នៅក្នុងឯកសារតុលាការផ្សេងទៀត ភ្នាក់ងារនេះបានបញ្ជាក់ថា ខ្លួនចង់បានពេលវេលារហូតដល់ ៤ ខែ ដើម្បីវាយតម្លៃលើជម្រើសនានាក្នុងការសងប្រាក់វិញ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        25
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        25
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm