បឹងកេតឈ្នះកងយោធពលខេមរភូមិន្ទ ខណៈណាហ្គាស្មើវិសាខា ក្នុងជើងទី១ នៃវគ្គ ១/៤ ពានសម្ដេចតេជោ ហ៊ុន សែន

2026/03/05 07:36:07 pm        292

ក្រុមបាល់ទាត់បឹងកេត បានយកឈ្នះក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ២-០ ស្របពេលក្រុមណាហ្គាវើលដ៏ ស្មើក្រុមភ្ញៀវវិសាខា ២-២ ក្នុងជំនួបវគ្គ ៨ក្រុមចុងក្រោយ-ជើងទី១ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) កាលពីថ្ងៃពុធកន្លងទៅ។

សម្រាប់ជំនួបនៅកីឡដ្ឋានស្ដាតចាស់ កីឡាករ ឱ ភារុណ បានរកគ្រាប់នាំមុខលើក្រុមម្ចាស់ផ្ទះ ១គ្រាប់ នៅនាទី៤៣ មុនប្រធានក្រុម ម៉ាត់ នូរុណ បន្ថែមគ្រាប់ទី២ ឲ្យបឹងកេត នៅនាទី៧៨ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង បន្ទាប់ពីកងយោធពលខេមរភូមិន្ទ មិនអាចស្វែងរកគ្រាប់បាល់វាយបកបានឡើយ។

ចំណែកការប្រកួតនៅកីឡដ្ឋានខេត្តកំពង់ស្ពឺវិញ បានបញ្ចប់ដោយភាពតានតឹង ដោយបន្ទាប់ពីបើកការវាយសម្រុកគ្នាទៅវិញទៅមក កីឡាករ Lucas Oliveira ក៏រកបានគ្រាប់នាំមុខឲ្យណាហ្គាវើលដ៏ នៅនាទី៣២ មុនឈានចូលវគ្គទី២ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលដូចគ្នា Lucas Dias វាយបកគ្រាប់តាមស្មើឲ្យវិសាខាវិញ នៅនាទី៥៦។ តែប្រមាណ ២០នាទីក្រោយមក ណាហ្គាវើលដ៏ ក៏បើកការនាំមុខជាថ្មី នៅនាទី៧៨ ក្រោយការតែតបញ្ចប់ទីយ៉ាងល្អពីខ្សែការពារ Mateus Martins តែនៅចុងម៉ោង កីឡាករ ថា គ្រីយ៉ា ដែលទើបប្ដូរចូល ក៏បានតែតបញ្ចូលទីគ្រាប់តាមស្មើឲ្យវិសាខាម្ដងទៀត នៅនាទី៩០+៣ ដែលនាំឲ្យក្រុមទាំងពីរ បានត្រឹមស្មើគ្នា ២-២។

យ៉ាងណាក្រោយបញ្ចប់ការប្រកួតជើងទី១ ក្រុមនីមួយៗ សល់រយៈពេល ៩០នាទីទៀត ដើម្បីប្រកួតកាត់សេចក្ដី នាជំនួបជើងទី២ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ខាងមុខ ដោយវិសាខា ត្រូវបើកទ្វារផ្ទះទទួលក្រុមណាហ្គាវើលដ៏ និងក្រុមបឹងកេត ជួបក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទវិញម្ដង នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        130
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm