អនុប្រធានទី១នៃរដ្ឋសភា បង្ហាញមោទនភាពរបស់កម្ពុជាក្នុងការបញ្ជូនកងកម្លាំងមួកខៀវជានារី និងការលើកកម្ពស់សមភាពយេនឌ័រ

2026/03/05 07:54:56 pm        257

ភ្នំពេញ៖ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា ក្នុងឱកាសអនុញ្ញាតឱ្យក្រុមការងារស្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដឹកនាំដោយ លោកជំទាវ នន់ ថាវី ចូលជួបសំដែងការគួរសម និងអបអរសាទរខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ នាព្រឹក​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា បានថ្លែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ​វីរភាព និងស្មារតីលះបង់ដ៏ខ្ពង់ខ្ពស់របស់ស្ត្រីកម្ពុជា ក្នុងបុព្វហេតុជាតិ និងសន្តិភាពពិភពលោក។

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត បានបង្ហាញមោទនភាពចំពោះប្រទេសកម្ពុជាដែលបានក្លាយជាប្រទេស​ឈានមុខគេក្នុងការបញ្ជូនកងរក្សាសន្តិភាពជាស្ត្រី (កងកម្លាំងមួកខៀវ) ទៅកាន់បេសក​កម្ម​អង្គ​ការ​សហប្រជាជាតិ ពោលគឺប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៤ ក្នុងចំណោម ១២០ ប្រទេស​ទូទាំង​ពិភពលោក និង ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងតំបន់អាស៊ាន គ្រាដែលចំនួនស្ត្រីក្នុងជួរ​កងទ័ពមួកខៀវមានរហូតដល់ ២១% ដែលជាតួលេខលើសពីគោលដៅកំណត់របស់អង្គការសហ​ប្រជាជាតិ។

ឯកឧត្ដមអនុប្រធានទី១ បានរំលេចថា ក្នុងអាណត្តិទី៧នេះ កម្ពុជាបានសរសេរទំព័រប្រវត្តិសាស្ត្រថ្មី តាម   រយៈការបោះឆ្នោតជ្រើសរើស សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាស្ត្រីដំបូងគេបង្អស់ដែលកាន់តំណែងជា «ប្រធានរដ្ឋសភា»។ នេះគឺជាសក្ខីភាពច្បាស់លាស់បំផុតនៃការផ្ដល់តម្លៃ និងសិទ្ធិអំណាចសម្រេចចិត្តកម្រិតខ្ពស់ដល់ស្ត្រីក្នុងវិស័យនយោបាយ។

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានសង្កត់ធ្ងន់បន្ថែមថា រដ្ឋសភាកម្ពុជាបានដើរតួនាទីយ៉ាងសកម្មក្នុងការគាំពារសិទ្ធិស្ត្រីតាមរយៈយន្តការនីតិកម្ម ដោយក្នុងនោះ ក្នុងចំណោមច្បាប់ជាង ៦០០ ដែលកំពុងមានធរមាន រដ្ឋសភាបានបញ្ជ្រាបយ៉ាងហ្មត់ចត់នូវសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រី។ លើសពីនេះរដ្ឋសភាកម្ពុជាក៏បានជំរុញឱ្យតំណាងស្ត្រីចូលរួមយ៉ាងសកម្មក្នុងវេទិកាសំខាន់ៗដូចជា APPF, AIPA និង APF ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងយុគសម័យឌីជីថល។

ឯកឧត្ដមអនុប្រធានទី១រដ្ឋសភាបានផ្តោតចំណាប់អារម្មណ៍លើមូលបទឆ្នាំ២០២៦ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ដោយបញ្ជាក់ថា សន្តិភាពគឺជាគ្រឹះតែមួយគត់សម្រាប់ការអភិវឌ្ឍ។ ជាមួយគ្នានេះ ឯកឧត្ដមក៏បានអំពាវនាវឱ្យបុរស និងក្មេងប្រុស ចូលរួមចែករំលែកការងារផ្ទះ ដើម្បីផ្ដល់ឱកាសឱ្យស្ត្រីអាចបញ្ចេញសមត្ថភាពក្នុងសង្គមបានពេញលេញ។"សមភាពយេនឌ័រ គឺជាសមិទ្ធផលរបស់សង្គមទាំងមូល មិនមែនសម្រាប់តែស្ត្រីម្នាក់ឯងនោះទេ"

ជាកិច្ចបញ្ចប់ ឯកឧត្ដមបានផ្ដល់ការគាំទ្រពេញទំហឹងដល់ផែនការសកម្មភាពរបស់ក្រុមការងារស្ត្រី និងសន្យាបន្តតាមដានការអនុវត្តច្បាប់នានា ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូប ពិសេសស្ត្រី ទទួលបានផលប្រយោជន៍ប្រកបដោយសមធម៌ និងបរិយាបន្ន៕

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        399
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        428
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        554

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm