ក្រុមគ្រូពេទ្យខេត្តកណ្តាល អំពាវនាវអាណាព្យាបាលនាំកូនអាយុ៣ទៅក្រោម៥ឆ្នាំ ចាក់វ៉ាក់សាំងដូសទី២

2022/03/24 09:55:09 pm        686

កណ្ដាល៖ នៅថ្ងៃទី២៤ ខែមីនានេះ គឺថ្ងៃទី២ ដែលក្រុមពេទ្យនៅខេត្តកណ្តាល បាននឹងកំពុងបើកដំណើរការចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសទី២ ជូនកុមារអាយុ៣ឆ្នាំទៅក្រោម៥ឆ្នាំ។

សម្រាប់ការចាក់វ៉ាក់សាំងដូសទី២នេះ សង្កេតឃើញថា នៅតាមមន្ទីរពេទ្យបង្អែក និង​តាម​មណ្ឌលសុខភាពនានា ​នៅខេត្តកណ្តាល មានពលរដ្ឋនាំកូនក្មួយទៅចាក់វ៉ាក់សាំងជាហូរហែរ តែហាក់មិនសូវមានភាព​មមាញឹក​ ដូចការចាក់ដូសទី១នោះទេ។

លោក ប្រាក់ វិរក្ស ប្រធានមណ្ឌលសុខភាពស្វាយរលំ​ បានថ្លែងថា នៅក្នុងដំណើរការចាក់វ៉ាក់សាំង​ដូសទី២ ​ជូនក្មេងអាយុ៣ឆ្នាំទៅអាយុក្រោម៥ឆ្នំានេះ អាណាព្យាបាល​ហាក់​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការនាំកូនតូចមកចាក់វ៉ាក់សាំង ​ដោយសារខ្លះអាចជាប់​រវល់ការងារ និងខ្លះទៀតអាចភ្លេច​ដែល​បញ្ហានេះ ​លោក ក៏សូមអំពាវនាវឲ្យគ្រប់អាណាព្យាបាលដែលបាននាំកូនមកចាក់វ៉ាក់សាំងដូសទី១ បានគ្រប់ចំនួនពី ២៨ថ្ងៃទៅ៣០ថ្ងៃ ​ត្រូវនាំកូនតូចនោះមក​ចាក់​ដូស​ទី​ ២ទៀត។

ពលរដ្ឋដែលនាំកូនទៅចាក់វ៉ាក់សាំងនៅមណ្ឌលសុខភាពនៅថ្ងៃនេះ​ បានថ្លែងថា ការនាំកូន​មក​ចាក់វ៉ាក់សាំងកូវីដដូសទី២​ គឺដូសសំខាន់ ​ដែល​ត្រូវតែចាក់​ដើម្បី​ពង្រឹង​ភាព​ស៊ាំការពារ​មេរោគ​កូវីដ១៩ ជាពិសេសមេរោគអូមីក្រុងដែលកំពុងរាតត្បាត​និងមានឆ្លងលឿន​នៅក្នុងសហគមន៍ ហើយ​ក្រោយ​ការចាក់វ៉ាក់សំាងនេះ ​យើងក៏ត្រូវបន្តប្រុងប្រយ័ត្ន អនាម័យ​ការពារ​ខ្លួនដោយ​ត្រូវ​អនុវត្តវិធាន៣កុំ ៣ការពារ ដើម្បីការពារមេរោគកូវីដផង និងមេរោគឆ្លងនានាទៀត។

សូមបញ្ជាក់ថា នៅទូទាំងខេត្តកណ្តាល ​មានកុមារអាយុចាប់ពី៣ឆ្នាំ​ ដល់អាយុក្រោម៥ឆ្នាំ ត្រូវចាក់វ៉ាក់សំាងការពារកូវីដ១៩នេះ ​មានប្រមាណ៤ម៉ឺន៤ពាន់នាក់ ​រហូតដល់ថ្ងៃនេះ ការចាក់ដូសទី១​ បានចលើសពីកម្រិត១០០% ។ ​

បើតាមប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បច្ចុប្បន្ននៅតាមបណ្តាមន្ទីរពេទ្យបង្អែក និង​មណ្ឌលសុខភាពឃុំសង្កាត់ទូទាំងខេត្តកណ្តាលជា ១០០កន្លែង គឺបានបើកដំណើរការ​ការ​ចាក់​ជូនក្មេងៗ​ និងពលរដ្ឋទូទៅចាប់ពីដូសទី១ រហូតដល់ដូសទី៤ជាធម្មតា៕ អត្ថបទ ស៊ុម សុខជា



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm