អាជ្ញាធរកម្ពុជាកំពុងសកម្មឈានទៅបំផ្លាញអង្គការចាត់តាំងឧក្រិដ្ឋកម្មគ្រឿងញៀន

2026/03/05 08:29:49 pm        234

អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា បណ្តាអង្គភាពអនុវត្ត ច្បាប់ និងស្ថាប័នពាក់ព័ន្ធ បានសហការគ្នាយ៉ាងសកម្ម ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ដើម្បី​ពង្រឹង ប្រសិទ្ធភាពអនុវត្តច្បាប់ ឈានទៅបំផ្លាញអង្គការចាត់តាំងឧក្រិដ្ឋជនគ្រឿងញៀន ដោយ​បាន​ទទួលលទ្ធ ផលជាច្រើនជាបន្តបន្ទាប់។

អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម មាស វិរិទ្ធ នៅក្នុងពិធីបើកសន្និបាតបូ​កសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធ​​ប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី៥ ខែមីនា នេះ បានលើកឡើងថា តាមរយៈការពង្រឹងប្រសិទ្ធ​ភាព​ស្ថាប័ន អនុវត្តច្បាប់ ជាលទ្ធផល អាជ្ញាធរបានបង្រ្កាបគ្រៀងញៀន ចំនួនជាងមួយម៉ឺនករណី​ ហើយឃាត់ខ្លួនជន សង្ស័យពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះបានជិតបីម៉ឺននាក់ និងគ្រឿងញៀនជាងប្រាំតោននៅក្នុងឆ្នាំ២០២៥។

ឯកឧត្តមបានបញ្ជាក់ថា ប្រតិបត្តិការបានធ្វើឡើងនៅតាមគោលដៅសប្បាយដ្ឋាន ដែលងាយរង ហានិភ័យដោយបទ ជាង១ម៉ឺន៤ពាន់ទីតាំង មានដូចជា សណ្ឋាគារ ផ្ទះសំណាក់ បាបរទេស ខារ៉ាអូខេ និងក្លិបកម្សាន្តជាដើម។

ឯកឧត្តម មាស វិរិទ្ធ បានលើកឡើងផងដែរថា សភាពការណ៍គ្រឿងញៀន ទាំងក្នុងក្របខ័ណ្ឌអន្តរ ជាតិ និងក្នុងតំបន់ នៅតែមានបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ និងវិវត្តប្រែប្រួលស្មុគស្មាញ ប្រកបដោយគ្រោះ​ថ្នាក់គួរឲ្យព្រួយបារម្ភ ខណៈការប្រកួតប្រជែងដណ្តើមភូមិសាស្រ្តនយោបាយ កត្តាអសន្តិ​សុខ​ជា​សកល បញ្ហាអស្ថិរភាពនយោបាយ និងវិបត្តិសេដ្ឋកិច្ចពិភពលោក បានធ្វើឲ្យឧក្រិដ្ឋជនឆ្លៀត​ឱកាសបង្កើន សកម្មភាពដាំ ដុះ និងផលិតគ្រឿងញៀន ក៏ដូចជាការលួចលាក់ចរាចរសារធាតុ​គីមី​ផ្សំខុសច្បាប់ ដើម្បីផលិតគ្រឿងញៀន សំយោគ ជាពិសេសនៅតំបន់អាមេរិកខាងត្បូង អឌ្ឍ​ចន្ទមាស និងត្រីកោណមាសជា ដើម។ ក្នុងស្ថានភាពនេះតម្រូវការគ្រឿងញៀនសំយោគក៏មានការកើនឡើងជាគំហុក ពិសេសប្រភេទ មេតំហ្វេតាមីនក្រាមម្សៅ កេតាមីន និងអ៊ិចស្តាស៊ីជាដើម។

ដោយ​ឡែកសម្រាប់កម្ពុជា នៅតែបន្តរងការគំរាមកំហែងពីសភាពការណ៍គ្រឿងញៀនសកលលើ នេះ ​ជាពិសេសពីតំបន់ត្រីកោណមាស ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កម្ពុជាបានធ្វើការបង្រ្កាបជាបន្តបន្ទាប់ ជាលទ្ធផលកាលពីឆ្នាំ២០២៥កន្លងទៅ បង្រ្កាបករណីធំៗ ដែលមានបណ្តាញខ្សែរយៈចាត់តាំងចំ នួន១៤៤ករណី ចាប់មេខ្លោង ចំនួន១៨នាក់ ខ្សែរយៈបណ្តាញ ចំនួន៤៤៣នាក់ រួមទាំងសារ ធាតុញៀនបានជាងប្រាំតោន ខណៈសារធាតុគីមីសរុបជាង៣៦តោន៕ អត្ថបទ៖ បាន ចក់

 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        205
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        184
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ

2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm