យុវជន៖ ព្រឹត្តិការណ៍ «នគរសង្គ្រាន្ត» នឹងរួមចំណែកជំរុញសេដ្ឋកិច្ចជាតិក្នុងគ្រាមានជម្លោះព្រំដែន

2026/03/05 09:24:31 pm        258

តាមរយៈព្រឹត្តិការណ៍«នគរសង្គ្រាន្ត» ដែលគ្រោងរៀបចំនៅអំឡុងខែមេសាខាងមុខនេះ នឹងជួយជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ក្នុងគ្រាប្រទេសកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ។ នេះបើតាមការយល់ឃើញរបស់យុវជន។

យុវជនកំពុងរស់នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ខែមីនានេះ បានប្រាប់BTVឲ្យដឹងថា ក្នុងនាមយុវជន គឺគាំទ្រការរៀបចំព្រឹត្តិការណ៍ «នគរសង្គ្រាន្ត» ព្រោះថា ព្រឹត្តិការណ៍នេះ ជាការបង្ហាញពីស្មារតីសាមគ្គីខ្មែរតែមួយក្នុងការលើកស្ទួយវប្បធម៌ ប្រពៃណីជាតិ និងទាក់ទាញភ្ញៀវទេសចរមកលេង​កកម្សាន្ត​ រួមចំណែកជំរុញសេដ្ឋកិច្ចជាតិ។ យុវជនបន្តថា តាមរយៈព្រឹត្តិការណ៍នេះ ពួកគេនឹង​ចូល​រួម​ដាល់អំបុក និងវេចនំផ្ញើជូន វីរៈកងទ័ព និងគរបាលជួរមុខកំពុងការពារបូរណភាពទឹកដី​កម្ពុជា​ពី​ការឈ្លានពានរបស់ប្រទេសថៃ។

បើតាមប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា ការរៀប​ចំ​ព្រឹត្តិការណ៍«នគរសង្គ្រាន្ត» ពុំមែនមានន័យថា ក្រុមការងារភ្លេចពីការលះបង់របស់វីរកងទ័ពនៅ​ជួរ​មុខ ឬភ្លេចពីភាពរងគ្រោះរបស់ប្រជាពលរដ្ឋភៀសសឹកនៅតាមបណ្ដោយព្រំដែននោះឡើយ​។

ក្នុងន័យនេះឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ក្នុងពេលដំណាលគ្នានៃការដោះស្រាយជម្លោះ​ព្រំដែន​កម្ពុជា-ថៃ តាមផ្លូវច្បាប់ ប្រទេសកម្ពុជាក៏ត្រូវបន្តដំណើរការសង្គមជាប្រក្រតីភាព ហើយ​ការ​រៀប​ចំ​ព្រឹត្តិការណ៍នគរសង្ក្រាន្តនេះ នឹងចូលរួមពង្រឹងកម្លាំងសាមគ្គីជាតិ ជាឱកាសទទួល​បាន​ចំណូល​បន្ថែមសម្រាប់អាជីវកម្ម ជាការស្រូបទាញភ្ញៀវទេសចរ និងជាការបង្ហាញពីអត្តសញ្ញាណ វប្បធម៌ប្រពៃណីខ្មែរ ទៅកាន់ភ្ញៀវទេសចរបរទេស និងម្យ៉ាងវិញទៀត ប្រភពចំណូលដែល​បានពីការលក់ផលិតផលរបស់ ស.ស.យ.ក នឹងផ្តល់ជូនវីរកងទ័ព និងជនភៀសសឹកទាំងស្រុង។ ចំពោះ​បណ្ដាក្រុមហ៊ុនឯកជនក៏អាចចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តផងដែរ។

គួរបញ្ជាក់ដែរ តាមការគ្រោងព្រឹត្តិការណ៍«នគរសង្ក្រាន្ត» នឹងរៀបចំឡើងក្នុងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅរាជធានីភ្នំពេញ ត្រង់ចំណុចទីតាំងមួយ​ចំនួនដូចជា៖ តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ផ្លូវថ្មើរជើងចតុមុខ សួនច្បារ Vattanac មក​ដល់​ផ្សារ​រាត្រីបរិវេណវត្តបុទុមវត្តី បាសាក់លែន និងបរិវេណផ្សារទួលទំពូង៕ អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        191
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        167
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm