បណ្តាប្រទេសនៅអឺរ៉ុបខាងជើង ឯកភាពគ្នារៀបចំផែនការជម្លៀសរួម ក្នុងករណីមានវិបត្តិ ឬជម្លោះយោធា

2026/03/05 10:19:52 pm        104

ស៊ុយអែត បាននិយាយកាលពីថ្ងៃពុធ (៤ មីនា) ថា ប្រទេសចំនួនដប់នៅទូទាំងអឺរ៉ុបខាងជើង បានព្រមព្រៀងគ្នារៀបចំសម្រាប់លទ្ធភាពនៃការជម្លៀសប្រជាជនស៊ីវិលឆ្លងកាត់ព្រំដែន ក្នុងករណីមានវិបត្តិ ឬជម្លោះយោធាណាមួយកើតឡើងនៅក្នុងតំបន់ ដែលបង្ហាញពីការដកស្រង់បទពិសោធន៍ជាក់ស្ដែងពីសង្គ្រាមនៅអ៊ុយក្រែន។

ប្រទេសទាំង ១០ នឹងរួមគ្នារៀបចំផែនការដែលគ្របដណ្តប់លើការដឹកជញ្ជូន ការត្រួតពិនិត្យព្រំដែន ច្រករបៀងធ្វើដំណើរ និងបញ្ហាផ្សេងៗទៀត។ ប្រទេសអាល្លឺម៉ង់ និងប៉ូឡូញ រួមជាមួយសមាជិកអង្គការណាតូ (NATO) ផ្សេងទៀតដូចជា អេស្តូនី ឡាតវី លីទុយអានី ស៊ុយអែត ន័រវែស ហ្វាំងឡង់ អ៊ីស្លង់ និងដាណឺម៉ាក បានបង្កើនការរៀបចំផែនការរបស់ពួកគេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សម្រាប់លទ្ធភាពនៃជម្លោះប្រដាប់អាវុធជាមួយរុស្ស៊ីនាពេលអនាគត។ វិមានក្រឹមឡាំង បានលើកឡើងដដែលៗថា រុស្ស៊ីមិនមានបំណងវាយប្រហារបណ្តាប្រទេសណាតូនោះទេ។

ក្រសួងការពារជាតិស៊ុយអែត បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ប្រកាសពីកិច្ចព្រមព្រៀងអឺរ៉ុបខាងជើងនេះថា៖ «បទពិសោធន៍ពីអ៊ុយក្រែន បានបង្ហាញថា ការផ្លាស់ទីលំនៅបណ្តោះអាសន្នរបស់ប្រជាជន នឹងអនុញ្ញាតឱ្យការការពារប្រទេសអាចបន្តទៅមុខបាន ខណៈដែលប្រជាជនស៊ីវិលត្រូវបានការពារ»។

មនុស្សរាប់លាននាក់បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ក្នុងរយៈពេលបួនឆ្នាំមកនេះ ចាប់តាំងពីប្រតិបត្តការយោធាទ្រង់ទ្រាយធំរបស់រុស្ស៊ី ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដោយភាគច្រើននៃប្រជាជនទាំងនោះ បានស្វែងរកទីជ្រកកោននៅក្នុងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត ខណៈដែលជម្លោះនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្ដៅគគុក៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm       
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        24
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm