​កសិករនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជោគជ័យខ្លាំងលើរបរដាំម្រេច

2026/03/05 10:55:02 pm        133

ដំណាំម្រេចនៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កំពុងក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់កសិករក្នុងតំបន់ ខណៈដែលការដាំដុះទទួលបានជោគជ័យ និងមានតម្លៃសមរម្យដែលអាចទទួលយកបាន ទោះបីជាមានការប្រែប្រួលតម្លៃបន្តិចបន្តួចនៅលើទីផ្សារសកលក៏ដោយ។

លោក ឈុំ វឿន អាយុ ៤៥ឆ្នាំ ជាកសិករដាំម្រេចរស់នៅភូមិប៊ូស្រា ឃុំប៊ូស្រា ស្រុកពេជ្រាដា បានឱ្យដឹងថា លោកបានចាប់យករបរដាំម្រេចនេះអស់រយៈពេល ១១ឆ្នាំមកហើយ ដោយបច្ចុប្បន្នលោកមានផ្ទៃដីដាំដុះសរុបចំនួន ៨ហិកតា។ លោកបានជ្រើសរើសពូជម្រេចបាយ និងពូជម៉ាឡេមកដាំដុះ ដែលគិតមកទល់ពេលនេះ លោកបានប្រមូលផលជាបន្តបន្ទាប់អស់រយៈពេលជាច្រើនឆ្នាំមកហើយដែរ។ ចំពោះរដូវកាលប្រមូលផលវិញ គឺចាប់ផ្ដើមពីខែមករា រហូតដល់ខែមិថុនា ឬខែកក្កដា ទើបបញ្ចប់។

ពាក់ព័ន្ធនឹងតម្លៃទីផ្សារវិញ លោក ឈុំ វឿន បានបញ្ជាក់ថា តម្លៃម្រេចដែលឈ្មួញចុះមកប្រមូលទិញដល់ទីកន្លែងនាពេលនេះ គឺចន្លោះពី ២២,០០០រៀល ទៅ ២៣,០០០រៀល ក្នុងមួយគីឡូក្រាម។ បើធៀបនឹងដើមដៃកាលពីឆ្នាំមុន តម្លៃនេះមានការធ្លាក់ចុះបន្តិចបន្តួច ដោយកាលពីឆ្នាំកន្លងទៅ គឺទទួលបានចន្លោះពី ២៥,០០០រៀល ទៅ ២៦,០០០រៀល។ ទោះជាយ៉ាងណា លោកអះអាងថា ការធ្លាក់ចុះបន្តិចបន្តួចនេះ មិនមែនដោយសារបញ្ហាគុណភាពម្រេចនោះទេ ប៉ុន្តែវាជាការប្រែប្រួលនៃទីផ្សារសកល ហើយសម្រាប់កសិករ តម្លៃដែលទទួលបានបច្ចុប្បន្ន គឺនៅតែអាចទទួលយកបានដោយក្ដីពេញចិត្ត និងអាចទប់ទល់នឹងការចំណាយនានាបានយ៉ាងប្រសើរ។

តាមបទពិសោធន៍របស់កសិកររូបនេះ លោកយល់ឃើញថា របរដាំម្រេចគឺជាមុខរបរដែលផ្ដល់ផលចំណេញខ្ពស់ និងជួយដល់សេដ្ឋកិច្ចគ្រួសារបានច្រើនជាងដំណាំផ្សេងៗទៀតដែលលោកធ្លាប់បានសាកល្បងដាំកាលពីមុនមក។ លោកបានចែករំលែកនូវបច្ចេកទេសសំខាន់ៗថា ការដាំម្រេចគឺត្រូវការដីទួលដែលមិនដកទឹក និងត្រូវធ្វើប្រឡាយក្រវ៉ាត់ដីឱ្យបានល្អ ដើម្បីការពារកុំឱ្យមានការជាំទឹក ដែលជាមូលហេតុធ្វើឱ្យម្រេចងាប់។ លើសពីនេះ ម្រេចត្រូវការការស្រោចទឹកឱ្យបានដិតដល់ និងត្រូវការជន្លន់ឈើឱ្យបានល្អ រីឯបច្ចេកទេសដាំដុះវិញ លោកមិនបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនាញអីនោះទេ គឺលោករៀនសូត្របន្តគ្នាពីកសិករមួយទៅកសិករមួយតែប៉ុណ្ណោះ។

ទោះជាយ៉ាងណា ការដាំម្រេចក៏ត្រូវប្រឈមនឹងការចំណាយខ្ពស់លើកម្លាំងពលកម្ម និងការទិញសម្ភារបច្ចេកទេសផ្សេងៗ ជាពិសេសការការពារសត្វល្អិតដូចជា "ចៃ" ជាដើម ដែលទាមទារឱ្យមានការពិភាក្សាជាមួយមន្ត្រីជំនាញកសិកម្មដើម្បីប្រើប្រាស់ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ លោក ឈុំ វឿន ក៏បានសំណូមពរដល់មន្ត្រីជំនាញ សូមជួយរក្សាស្ថិរភាពទីផ្សារឱ្យបានល្អដូចបច្ចុប្បន្ននេះ ដើម្បីឱ្យកសិករមានកម្លាំងចិត្តក្នុងការបន្តពង្រីកការដាំដុះបន្ថែមទៀត ដែលក្នុងនោះរូបលោកផ្ទាល់ក៏មានគម្រោងពង្រីកផ្ទៃដីដាំដុះចំនួន ១ហិកតា ក្នុង១ឆ្នាំ បន្ថែមទៀតផងដែរ។ 

ជាចុងក្រោយ លោកក៏បានអំពាវនាវដល់កសិករផ្សេងទៀត ឱ្យខិតខំដាំដុះម្រេចឱ្យបានល្អ ព្រោះតាមទស្សនៈរបស់លោកដែលធ្លាប់ឆ្លងកាត់ការដាំដំណាំជាច្រើនប្រភេទ គឺយល់ឃើញថា គ្មានមុខរបរកសិកម្មណាដែលងាយស្រួល និងផ្ដល់ចំណូលបានសមរម្យដូចរបរដាំម្រេចនេះឡើយ។ 

តាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគិរី គិតត្រឹមថ្ងៃ៤ខែមីនាឆ្នាំ២០២៦ ដំណាំម្រេច អនុវត្តសរុបបានចំនួន ១ ៣៥៨ហិកតា ចាប់ផ្តើមប្រមូលផលចាប់ពីខែមករា រហូតដល់ខែឧសភា ក្នុងនោះមានពូជម្រេចបាយ ពូជវិញលិន និងពូជម៉ាឡេស៊ី ៕

អត្ថបទ៖ អ៊ិត ភីរុណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm