លទ្ធផល​តេស្ត​លើក​ទី​១​លើ​មនុស្ស​ជាង​១០០​នាក់ ​ដែល​ចូលរួម​មង្គលការ​ក្នុង​ខេត្តតាកែវ ​អវិជ្ជមាន​

2021/04/27 09:59:58 am        243



តាកែវ ៖ លទ្ធផល​តេស្ត​លើក​ទី​១ លើ​មនុស្ស​ជាង​១០០​នាក់ ដែល​បាន​ចូលរួម​ក្នុង​ពិធី​មង្គលការ ​នៅ​ភូមិ​ក្រាំង​លាវ ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ ​គឺ​អវិជ្ជមាន​ទាំងអស់ តែ​ពួកគេ​នឹង​ត្រូវ​យក​សំណាក​ពីរដង​ទៀត​ ដើម្បី បញ្ជាក់​ច្បាស់​ថា ​ពួកគេ ​មិនមាន​ឆ្លង​កូ​វីដ​-១៩​នោះទេ​។


លោក​វេជ្ជបណ្ឌិត នុត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ បាន​ប្រាប់​BTV​ថា ​សំណាក របស់​មនុស្ស​ចំនួន​១០១​នាក់ ​ដែលជា​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​ផ្ទុក​កូ​វីដ​-១៩ ​ដែល​បាន​ចូលរួម​ពិធី មង្គលការ​នៅក្នុង​ស្រុក​សំរោង ​កាលពី​ចុង​សប្ដាហ៍​មុន​នោះ ត្រូវ​បានធ្វើ​វិភាគ​រួចរាល់​លើក​ទី​១ ដោយបាន​ បង្ហាញ​លទ្ធផល​អវិជ្ជមាន​កូ​វីដ​-១៩ តែ​ទោះបីជា​យ៉ាងណា មន្ត្រី​សុខាភិបាល ​នឹង​បន្ត​យក​សំណាក​ពួកគេ ​ពីរដង​ទៀត ​ដើម្បីអោយ​ច្បាស់​ថា ​ពួកគេ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ ឬ​យ៉ាងណា​។


លោក​ បាន​បញ្ជាក់ថា បើទោះបីជា​លទ្ធផល​អវិជ្ជមាន​យ៉ាងណាក៏ដោយ ​ក៏​អ្នក​ប៉ះពាល់​ផ្ទាល់​ទាំង នេះ ត្រូវ​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័​ក​ បន្តទៅទៀត ​ហើយ​អ្នក​ប៉ះពាល់​ដោយ​ប្រយោល​ជិត​៥​រយ​នាក់ ​ដែល​បាន ចូលរួម​ពិធី​មង្គលការ​នេះដែរ ​ក៏​ត្រូវបាន​មន្ត្រី​សុខាភិបាល​ និង​អាជ្ញាធរ ​ណែនាំ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​បន្តទៀត ​ផងដែរ​។


កាលពី​ថ្ងៃទី​១១ ​និង​ថ្ងៃទី​១២ ខែមីនា នេះ​ បុគ្គល​ភេទ​ទី​បី​ម្នាក់​ បាន​ទៅ​ចូលរួម​ពិធី​មង្គលការ​មិត្ត ភក្តិ​របស់​ខ្លួន នៅក្នុង​ភូមិ​ក្រាំង​លាវ ឃុំ​រវៀង ​ស្រុក​សំរោង​ ខេត្តតាកែវ ​ដែល​ពិធី​មង្គលការ​នេះ​ មាន​អ្នក​ចូល រួម​ប្រមាណ​៣០០​នាក់​។ ​បន្ទាប់ពី​បាន​ចូលរួម​មង្គលការ​បាន​ពីរ​ថ្ងៃ ​ដោយមាន​អាការៈ ​មិន​ស្រួល បុគ្គល​នេះ ​បាន​ទៅ​ធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​-១៩ ​ហើយ​លទ្ធផល ​គឺ​វិជ្ជមាន​។


បន្ទាប់ពី​ទទួល​បាន​ដំណឹង​វិជ្ជមាន​នេះ​ អាជ្ញាធរ​ខេត្តតាកែវ ​បាន​រក​ឃើញ​អ្នកពាក់ព័ន្ធ​ផ្ទាល់ ​និង​ប្រយោល​ជាមួយ​បុគ្គល​នេះ ​ជិត​៥​រយ​នាក់ ​និង​បាន​យក​សំណាក​ពួកគេ​ទៅ​ពិនិត្យ​រក​ជំងឺ​កូ​វីដ​១៩ ហើយ ​អាជ្ញាធរ ក៏​បិទ​ភូមិ​ក្រាំង​លាវ ​និង​បាន​បន្ត​បិទ​សាលារៀន ​នៅក្នុង​ឃុំ​ចំនួន​២​ របស់​ស្រុក​បាទី និង​ស្រុក​សំរោង ​ផងដែរ ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ​ឆ្លង​ចូល​សហគមន៍​៕

​អត្ថបទ​៖ គុជ វិភាគ

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        78
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        122
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm