អ៊ីរ៉ង់ច្រានចោលការបាញ់មីស៊ីលឆ្ពោះទៅកាន់ទួរគី ក្រោយអង្គការណាតូបាញ់ស្កាត់

2026/03/06 01:04:16 am        47

កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានច្រានចោលការបាញ់មីស៊ីលណាមួយឆ្ពោះទៅកាន់ទឹកដីទួរគី ដោយពួកគេនិយាយយ៉ាងទទួចថា អ៊ីរ៉ង់គោរពអធិបតេយ្យភាពរបស់ទួរគី ។

សេចក្តីថ្លែងការណ៍របស់អ៊ីរ៉ង់នៅថ្ងៃព្រហស្បតិ៍នេះ បានកើតមានឡើង ក្រោយក្រសួងការពារជាតិទួរគី និយាយកាលពីថ្ងៃពុធថា មីស៊ីលបាលីស្ទិកបាញ់ចេញពីអ៊ីរ៉ង់ និងហោះឆ្ពោះទៅកាន់ដែនអាកាសទួរគី ក្រោយឆ្លងកាត់ប្រទេសស៊ីរី និងអ៊ីរ៉ាក់ ត្រូវបានបំផ្លាញដោយប្រព័ន្ធការពារដែនអាកាសអង្គការណាតូ ។


ក្រសួងការពារជាតិទួរគី និយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធនេះថា មីស៊ីលបាលីស្ទិកបាញ់ចេញពីអ៊ីរ៉ង់ ដែលត្រូវបានរកឃើញឆ្លងកាត់ដែនអាកាសអ៊ីរ៉ាក់ និងស៊ីរី ហើយហោះឆ្ពោះទៅកាន់ដែនអាកាសទួរគី ត្រូវបានចូលរួមទាន់ពេលវេលាដោយកងកម្លាំងការពារដែនអាកាស និងមីស៊ីលរបស់អង្គការណាតូដែលឈរជើងនៅតំបន់ភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ ។

ពួកគេបន្តថា គ្មានគ្រោះថ្នាក់ ឬអ្នករងរបួសនោះទេ ហើយទីក្រុងអង់ការ៉ា រក្សាសិទ្ធិក្នុងការឆ្លើយតបចំពោះសកម្មភាពអរិភាពណាមួយប្រឆាំងនឹងខ្លួន ខណៈព្រមានភាគីពាក់ព័ន្ធឲ្យអត់ធ្មត់ ចៀសវាងការកើនឡើងជម្លោះ ។

គួរឲ្យដឹងថា មូលដ្ឋានទ័ព Incirlik នៅប្រទេសទួរគី ត្រូវបានប្រើប្រាស់ដោយកងកម្លាំងយោធាបរទេស ដែលច្រើនជាកងកម្លាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀតរបស់អង្គការណាតូ ។ មូលដ្ឋានទ័ពនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពអាកាសទួរគី ប៉ុន្តែប្រតិបត្តិការជាមូលដ្ឋានទ័ពអាកាសរួមគ្នារវាងទួរគី និងសហរដ្ឋអាមេរិក ។

នៅក្នុងសុន្ទរកថាពេលល្ងាចទៅកាន់ជាតិ ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan និយាយថា ប្រទេសរបស់លោកនឹងចាត់វិធានការចាំបាច់ទាំងអស់ ដោយពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តណាតូ ហើយនិងចេញការព្រមានក្នុងលក្ខខណ្ឌច្បាស់បំផុត ក្នុងការការពារឧបទ្ទេវហេតុស្រដៀងគ្នានេះ ពីការកើតឡើងម្តងទៀត ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm       
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        24
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm