ការវាយប្រហារយានដ្រូនអ៊ីរ៉ង់ មានគោលដៅលើដែនដីស្វយ័ត Nakhchivan របស់អាស៊ែបៃហ្សង់ បើកសមរភូមិមុខមួយទៀត នៅក្នុងសង្រ្គាមកំពុងបន្តបង្កឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ហើយនិងការវាយប្រហារសងសឹកពីទីក្រុងតេអេរ៉ង់ ។

ក្រសួងការបរទេសអាស៊ែបៃហ្សង់និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ឧបទ្ទេវហេតុនេះ បានកើតឡើងនៅវេលាម៉ោង ១២ថ្ងៃត្រង់ ម៉ោងក្នុងស្រុក ថ្ងៃព្រហស្បតិ៍ ។
ក្រសួងបន្តថា យានដ្រូនមួយគ្រឿង បានវាយប្រហារអគារចំណតអាកាសយានដ្ឋាន នៅតំបន់ស្វយ័ត Nakhchivan ខណៈយានដ្រូនមួយគ្រឿងទៀត ធ្លាក់នៅជិតអគារសាលារៀន ស្ថិតក្នុងភូមិ Shakarabad ។
ពួកគេបន្តថា ពួកយើងសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារយានដ្រូនទាំងនេះ ចេញពីទឹកដីសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ ។
ពួកគេបន្តទៀតថា ការវាយប្រហារនេះ បណ្តាលឲ្យជនស៊ីវិល ២នាក់ រងរបួស និងបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិនៅក្នុងអាកាសយានដ្ឋាន ហើយក្រសួងទាមទារឲ្យមកាពន្យល់យ៉ាងច្បាស់លាស់ពីអ៊ីរ៉ង់ ហើយពួកគេសូមរក្សាសិទ្ធិ ក្នុងការចាត់វិធានការឆ្លើយតដ៏សមស្របវិញ ។ ពួកគេបានកោះហៅឲ្យចូលខ្លួនផងដែរ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់លោក Mojtaba Demirchilou ជុំវិញឧបទ្ទេវហេតុខាងលើ ៕
