អ៊ីរ៉ង់៖អ្នកស្លាប់ក្នុងការវាយប្រហាររបស់អាមេរិក-អ៊ីស្រាអែល ឡើងដល់ជាង១.២០០នាក់ខណៈសង្គ្រាមចូលដល់ថ្ងៃទី៧

2026/03/06 04:43:09 pm        128

អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍៥មីនាសប្ដាហ៍នេះថា មនុស្ស ១.២៣០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើប្រទេសនេះ ចាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍២៨កុម្ភៈសប្ដាហ៍មុន។

ចំនួនអ្នកស្លាប់ត្រូវបានប្រកាសដោយមូលនិធិកិច្ចការទុក្ករបុគ្គល និងអតីតយុទ្ធជនអ៊ីរ៉ង់ នៅក្នុងសេចក្តីថ្លែងការណ៍មួយលើគេហទំព័ររបស់ខ្លួន។     

សមាគមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ (IRCS) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ដែរថាទីតាំង និងកន្លែងស៊ីវិលចំនួន ១០៥ នៅក្នុងប្រទេសនេះ ត្រូវបានវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលចាប់តាំងពីការផ្ទុះឡើងនៃជម្លោះ។

សមាគមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ខាងលើ បាននិយាយថាការវាយប្រហារចំនួន១.៣៣២លើក ត្រូវបានកត់ត្រានៅទីតាំងចំនួន ៦៣៦ នៅទូទាំងប្រទេសអ៊ីរ៉ង់ចាប់តាំងពីថ្ងៃសៅរ៍មក ដោយមានការខូចខាតត្រូវបានរាយការណ៍នៅស្ថាប័នវេជ្ជសាស្ត្រ និងឱសថចំនួន ១៤ កន្លែង ។  

យោងតាមមន្ត្រីអ៊ីរ៉ង់បានឲ្យដឹងថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហាររួមគ្នាលើរដ្ឋធានីតេអេរ៉ង់ និងទីក្រុងតូចធំជាច្រើនទៀតកាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់មេដឹកនាំកំពូលលោក Ali Khamenei ក៏ដូចជាសមាជិកគ្រួសាររបស់លោក មេបញ្ជាការយោធាជាន់ខ្ពស់ និងជនស៊ីវិល។ 

ទីភ្នាក់ងារសារព័ត៌មាន The Fars News Agency របស់អ៊ីរ៉ង់ បាននិយាយថា កូនស្រីបង្កើត  កូនប្រសាប្រុស ចៅ និងកូនប្រសាស្រី របស់លោក Khamenei ក៏ត្រូវបានស្លាប់ក្នុងការវាយប្រហារនោះផងដែរ។ចំណែក ភរិយារបស់លោក Khamenei ឈ្មោះ Mansoureh Khojasteh Bagherzadeh បានស្លាប់ដោយសាររបស់ធ្ងន់កាលពីថ្ងៃទី២មីនា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        14
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        80
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm