រដ្ឋចំនួន ២៤ របស់សហរដ្ឋអាមេរិក ប្តឹងដើម្បីរារាំងផែនការពន្ធថ្មីរបស់លោក Trump

2026/03/06 05:17:00 pm        80

រដ្ឋ Oregon រួមជាមួយរដ្ឋចំនួន ២៣ ផ្សេងទៀត បានដាក់ពាក្យបណ្តឹងកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដោយស្វែងរកការរារាំងពន្ធជុំថ្មីប្រកាសដោយប្រធានាធិបតីអាមេរិក លោក Donald Trump។

បណ្តឹង ដែលបានដាក់នៅក្នុងតុលាការពាណិជ្ជកម្មអន្តរជាតិសហរដ្ឋអាមេរិក បានអះអាងថា គោលនយោបាយពន្ធនេះរំលោភលើច្បាប់សហព័ន្ធ ធ្វើឱ្យខូចដល់ការបែងចែកអំណាចតាមរដ្ឋធម្មនុញ្ញ និងរំលោភលើច្បាប់នីតិវិធីរដ្ឋបាល។

រដ្ឋអាជ្ញារដ្ឋ Oregon លោក Dan Rayfield បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បណ្តឹងនេះប្រឆាំងនឹងការប៉ុនប៉ងចុងក្រោយរបស់រដ្ឋបាលក្នុងការបង្កើនពន្ធនៅទូទាំងពិភពលោកដោយគ្មានការយល់ព្រមពីសភាអាមេរិក។

លោក Rayfield បាននិយាយថា ការសំខាន់នៅពេលនេះគួរតែផ្តោតលើការសងប្រាក់វិញ ដល់ប្រជាជន មិនមែនបង្កើនពន្ធខុសច្បាប់ទ្វេដងនោះទេ ដោយបន្ថែមថា ពលរដ្ឋអាមេរិកជាច្រើនកំពុងតស៊ូចំពោះការកើនឡើងនៃតម្លៃគ្រឿងទេស សម្លៀកបំពាក់ និងតម្រូវការចាំបាច់ផ្សេងទៀត។

យោងតាមសេចក្តីថ្លែងការណ៍ លោក Trump បានដាក់ពន្ធអស់រយៈពេលជាងមួយឆ្នាំដោយគ្មានសិទ្ធិអំណាចផ្នែកច្បាប់ត្រឹមត្រូវ។ ដំបូងឡើយ ប្រធានាធិបតី បានអះអាងថា ច្បាប់អំណាចសេដ្ឋកិច្ចគ្រាអាសន្នអន្តរជាតិ (IEEPA) អនុញ្ញាតឱ្យរូបលោកយកពន្ធលើផលិតផលពីប្រទេសណាមួយនៅកម្រិតណាមួយ និងសម្រាប់រយៈពេលណាមួយ។

សេចក្តីថ្លែងការណ៍នេះបាននិយាយថា ទោះជាយ៉ាងណាក៏ដោយ តុលាការកំពូលសហរដ្ឋអាមេរិកបានសម្រេចកាលពីថ្ងៃទី២០កុម្ភៈ២០២៦នេះ ថា ពន្ធដែលដាក់ក្រោមច្បាប់អំណាចសេដ្ឋកិច្ចគ្រាអាសន្នអន្តរជាតិ គឺខុសច្បាប់។ បន្ទាប់ពីសេចក្តីសម្រេចនេះ លោក Trump បានប្រើច្បាប់មួយផ្សេងទៀត គឺមាត្រា ១២២ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ ហើយបានប្រកាសពន្ធចំនួន១៥ % លើផលិតផលភាគច្រើននៅទូទាំងពិភពលោក ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        82
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        71
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm